Connect with us

ព័ត៌មានជាតិ

កម្ពុជានៅមានខ្យល់ព្យុះ​ប្រមាណ ៥ ទៀត​ក្នុងឆ្នាំនេះ

បានផុស

នៅ

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់កម្ពុជាថ្មីថា កម្ពុជា​អាចនឹងមានព្យុះប្រមាណ ៤ ទៅ ៥ ទៀតនៅក្នុងឆ្នាំនេះ ខណៈដែលព្យុះទី១ បានកើតឡើងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចាន់ យុត្ថា ថ្លែងថា “ជាទូទៅក្នុងមួយឆ្នាំមាន ព្យុះចំនួន ២៥ ទៅ២៧ កើតមានឡើង នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីភិច ក៏ដូចជានៅក្នុងសមុទ្រចិនខាង មកដល់ពេលនេះ ទើបតែមានព្យុះប្រមាណ ១១ បានកើតឡើង ហើយអាចនៅសល់១០ ទៀត”។

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះបញ្ជាក់ថា “ព្យុះទាំង ២៥ នោះ មិនមែនមានឥទ្ធិពលមកលើតំបន់របស់​យើងទាំងអស់ទេ ឬផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងចំណោមព្យុះទាំង ២៥ អាចមានឥទ្ធិពលមកលើតំបន់ផ្ទៃរងទឹកភ្លៀង របស់យើងជាមធ្យម ៥ ទៅ ៦ ព្យុះ ខណៈព្យុះទី១ បានកើតឡើងហើយ ដូច្នេះ នៅសល់ ៤ ទៅ ៥ ទៀត ដែលមានឥទ្ធិពលមកលើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គរបស់យើង”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម