ព័ត៌មានជាតិ
អនុញ្ញាត្តឲ្យពលករមកពីថៃ៥នាក់ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករួច
ពលករមកពីថៃចំនួន០៥នាក់ ក្នុងចំណោម២៥នាក់ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យវត្តភ្នំត្រូវបានអនុញ្ញាតឲ្យវិញត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិនិត្យឃើញអវិជ្ចមានកូវីដ-១៩។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះបានចេញលិខិតអនុញ្ញាតចេញពីមណ្ឌលចត្តាឡេស័ក វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជួនពួកគាត់និងសូមចូលរួមអបអរសាទរ ចំពោះបងប្អូនពលករមកពីថៃ ដែលបានមកធ្វើចត្តាឡេស័ក និងយកសំណាក( PCR )តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាលទ្ធផល (អវិជ្ជមាន) ដើម្បីអោយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ហើយបន្តអនុវត្តវិធាការ ( ៣កុំ ៣ការពារ )ផងដែរ។

ជាមួយគ្នានោះដែរបងប្អូនពលករមកពីថៃទាំង០៥ នាក់ នោះក៏បានគោរពថ្លែងអំណរអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ដែលបានយកចិត្តទុក មើលថែទាំផ្គត់ផ្គង់សំភារៈផ្សេងៗ និងអាហារ ០៣ ពេលមិនដែលខ្វះខាតម្តងណាឡើយ។ ពួកគាត់ប្ដេជ្ញាចូលរួមអនុវត្តវិធានការ (៣កុំ ៣ការពារ)អោយបានល្អបំផុត។
គួរបញ្ជាក់ផងដែរថាបងប្អូនពលករមកពីថៃ ដែលបានបញ្ជូនមកធ្វើចត្តាឡេស័កនៅមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុបចំនួន ២៥ នាក់ ហើយនៅល្ងាចថ្ងៃទី១០ខែសីហានេះដែរអាជ្ញាធរខណ្ឌដូនពេញបានអនុញ្ញតិអោយពួកគាត់០៥បានវិលត្រឡប់ទៅផ្ទះវិញហើយ ដោយនៅសល់បន្តធ្វើចត្តាឡេស័ក ចំនួន ២០ នាក់ ទៀតកំពុងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបន្ថែមទៀត៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


