ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជាង ១៨៥គីឡូក្រាម
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញ និងមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញ និងផលិតផលនៅហាង និងផ្ទះលក់ទំនិញក្នុងស្រុកម៉ាឡៃ ក្នុងនោះបានរកឃើញទំនិញខូចគុណភាពមានចំនួន ១៨៥.៥១គីឡូក្រាម នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១នេះ។

ទំនិញទាំងនោះមានដូចជា មីកំប៉ុង មានចំនួន ១៣២កំប៉ុង ស្មើ ៧.៩២គីឡូក្រាម មីឡូមានចំនួន ៨០កំប៉ុង ស្មើ ១៤.៤លីត្រ ទឹកសណ្តែកមានចំនួន ៦កំប៉ុង ស្មើ ០.៧៥លីត្រ កម្ទេចមីខូចគុណភាពមានចំនួន ៣៩កញ្ចប់ធំ និង២៥កញ្ចប់តូច ស្មើ ១០.១គីឡូក្រាម នំដូងខូចគុណភាព មានចំនួន ៦.៥គីឡូក្រាម
ទឹកដោះគោមានចំនួន ១១២កំប៉ុង ស្មើ ២០.១៦លីត្រ ទឹកក្រូច មានចំនួន ៤៨ដប ស្មើ ៦០លីត្រ ទឹកក្រូចដបធំ មានចំនួន១២ដប ស្មើ ៣៧.២លីត្រ នំស្រួយ មានចំនួន ២កញ្ចប់ ស្មើ ១២.៤៨គីឡូក្រាម
នំ មានចំនួន ៤កញ្ចប់ធំ ២៥កញ្ចប់តូច ស្មើ ១៦គីឡូក្រាម។
មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារនៅតាមហាងមានដូចជា គ្រឿងកំប៉ុង ទឹកក្រូច កម្ទេចមីដំឡូងខូចគុណភាព នំស្រួយគ្រប់ប្រភេទ ដើម្បីរកសារធាតុគីមីហាមឃាត់ដាក់លក់តាមផ្សារជាដាច់ខាត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាពនេះ គឺជាការដាស់តឿនដល់បងប្អូនពលរដ្ឋឱ្យចៀសវាង ក្នុងការជាវ រឺទិញរបស់ដែលខូចគុណភាពទាំងនេះ យកទៅបរិភោគ អាចមានផលប៉ះពាល់ដល់សុខភាព រឺក៏កើតមានអាការៈផ្សេងៗនៅក្នុងខ្លួន។ ទាំងអស់នេះហើយដែលមន្ត្រីកាំកុងត្រូល តែងតែចុះធ្វើការអប់រំនៅតាមទីផ្សារ រឺកន្លែងផ្សេងៗទៀត ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីទំនិញដែលខូចគុណភាព និងហួសកាលកំណត់។

មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងបន្តទៀតថា ក្រោយពីមន្ត្រីកាំកុងត្រួលចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកន្លងមកអំពីទំនិញដែលខូចគុណភាព និងហួសកាលកំណត់ ហូូបទៅបណ្តាលធ្វើឱ្យខូចគុណភាពនោះ ប្រជាពលរដ្ឋមានការយល់ដឹងបានច្រើន តែពួកឈ្មួញវិញនៅតែផ្គើននឹងបទបញ្ជារបស់សមត្ថកិច្ច។ អ្វីដែលអាចធ្វើបានពួកគេហ៊ានទាំងអស់ មិនគិតអំពីផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ។ មន្ត្រីបានបញ្ជាក់ទៀតថា ការចុះពិនិត្យនោះកម្លាំងបានដកហូត និងឃាត់ទុក ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដើម្បីត្រៀមនឹងយកទៅដុតចោលខាងមុខ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


