ព័ត៌មានជាតិ
ពលករជិត ៥០០នាក់ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រួលចូលមកកម្ពុជាវិញ បន្ទាប់ពីជាប់គាំង១៤ថ្ងៃ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរថៃក្រោយពលករជិត ៥០០នាក់ បន្ទាប់ពីជាប់គាំងនៅតាមព្រំដែនអស់រយៈពេល១៤ថ្ងៃ បានវិលចូលមកកម្ពុជាវិញ ក្នុងនោះសមត្ថកិច្ចឈរជើងនៅទីនោះ បានដឹកពលករទាំងអស់ទៅតាមខេត្តរៀងខ្លួនចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបញ្ចៀសនៅជំងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទDelta នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ នៃយោធភូមិភាគទី៥បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករទាំង៥០០នោះមុននឹងដឹកតាមរថយន្តរបស់កងទ័ពយកទៅដាក់តាមគោលដៅនោះក្រុមការងារចាំបាច់ ត្រូវយកសំណាកតេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់ទទួលពលករ ហើយក្នុងករណី រកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ នឹងយកទៅព្យាបាលនៅមណ្ឌលព្យាបាលភ្លាមៗផងដែរ។


លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះពលករដែលជាប់គាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែន មានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗនោះមិនឲ្យគេចវេះពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទDeltaនោះឡើយ។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Deltaចំនួន ៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្ត្រីសុខាភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកកម្មព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់ទូទាំងប្រទេសកម្ពុជា មេរោគDelta បានរកឃើញជាង ៤០០ករណី ហើយមកដល់ពេលនេះ។




សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំក្នុងដំណាក់កាលបិទខ្ទប់១៤ថ្ងៃនោះ មានពលករវិញមកប្រទេសខ្មែរវិញសរុប ៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមានពលករចំនួន ៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន ១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន ១៨នាក់ និងច្រកប៉ោយប៉ែតចំនួន ១០នាក់។ ក្រៅពីនេះ ពលករបានចាប់ផ្តើមចូលមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរបើកច្រកព្រំដែនឡើងវិញ៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន



