ព័ត៌មានជាតិ
តាង៉ែនកសិករខ្មែរកកស្ទះនៅព្រំដែនផ្ទុះខូចបណ្តើរៗ ខណៈថៃបន្តបិទគ្មានដំណោះស្រាយ
ខេត្តបាត់ដំបង៖ តាង៉ែនរបស់កសិររាប់តោនចាប់ផ្តើមខួចបណ្តើរៗ ខណៈក្រុមឈ្មួញនិងកសិករអ្នកដាំដំណាំតាង៉ែនហៅ (មៀនប៉ៃលិន) នៅតំបន់ព្រំដែនបានបន្តបិទចរាចរណ៍ នៅមាត់ច្រកទ្វាអន្តរជាតិដូង ដើម្បីសុំឲ្យអាជ្ញាធរជួយដោះស្រាយជាលើកទី៣ ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំផ្លែឈើនេះចូលលក់ឲ្យឈ្មួញថៃ។

តំណាងក្រុមប្រជាកសិករដាំដំណាំតាង៉ែនបានឲ្យដឹងនៅថ្ងៃទី១៣ខែសីហានេះថា ការបន្តបិទផ្លូវច្រករបៀងជាលើកទី៣នេះ ក្រោយពីពួកគាត់បានបិទតវ៉ាតាំងពីថ្ងៃទី១០ខែសីហា ដើម្បីឲ្យអាជ្ញាធរខេត្តបាត់ដំបងរកដំណោះស្រាយជាមួយភាគីថៃ តែរហូតមកដល់ថ្ងៃទី១៣ខែសីហា នៅតែគ្មានដំណោះស្រាយទើបបន្តបិទថ្ងៃនេះជាថ្ងៃទី៣បន្តទៀត។
តំណាងកសិករបានបន្តថា បើគ្មានដំណោះស្រាយឆាប់រហ័ស កសិកផលរបស់ពួកគាត់នឹងខូចខាតខាតបង់ជាមិនខាន។
មកទល់ព្រឹកថ្ងៃ ១៣ សីហានេះ កសិផល (ផ្លែតាង៉ែន) របស់កសិករខ្មែរ ដែលផ្ទុកនៅលើរថយន្តបានខូចផ្ទុះបែកជាបណ្តើរៗហើយ នៅតែមិនទាន់មានការសម្របសម្រួលគ្នារកដំណោះស្រាយ ខណៈក្រុមឈ្មួញថៃនិងចិននៅក្នុងទឹកដីថៃកំពុងរងចាំទទួលទិញនោះ។

ការអនុវត្តច្បាប់រឹតបណ្តឹង និងបិទមិនឲ្យផ្លែតាង៉ែនខ្មែរនាំចូលពីសំណាក់អាជ្ញាធរថៃនេះ មិនមានភាពស្មើគ្នាឡើយ ខណៈកសិផលកសិករខ្មែរបានរឹតត្បិតមិនឲ្យនាំចូល ប៉ុន្តែទំនិញជាច្រើនប្រភេទរបស់ថៃ បែរជាមានសិទ្ធនាំចូលមកក្នុងទីផ្សារកម្ពុជារាប់សិបឡានក្នុងមួយថ្ងៃៗបែបនេះទៅវិញ ហើយប្រសិនបើមិនអនុញ្ញាតិឲ្យផ្លែឈើខ្មែរនាំចូលទេនោះ ក៏គួរបិទមិនឲ្យមានទំនិញគ្រប់ប្រភេទរបស់ថៃនាំចូលវិញផងដែរ ទើបមានភាពស្មើគ្នាក្នុងនាមប្រទេសជិតខាងគ្នា។
កសិករស្នើសុំឲ្យអាជ្ញាធរខេត្តបាត់ដំបងឬក្រសួងពាណិជ្ជកម្ម ពិសេសរាជរដ្ឋាភិបាលមេត្តាជួយរកដំណោះស្រាយឲ្យឆាប់រហ័ស ឲ្យពួកគាត់ជាកសិករផង។ ពុំនោះទេកសិផលរបស់ពួកគាត់មិនចំពោះតែរុក្ខជាតិតាង៉ែនហៅមៀនប៉ៃលិន ក៏ដូចជាកសិផលផ្សេងៗទៀតនឹងជួបបញ្ហាអត់ទីផ្សារជាក់ជាមិនខាន ព្រោះបច្ចុប្បន្នប្រទេសថៃគឺជាទីផ្សារធំទី១ សម្រាប់កសិករផ្គត់ផ្គង់និងនាំចេញរាល់ផលិតផលនិងកសិផល។
ក្រោយពីអាជីវករនិងប្រជាកសិករនាំគ្នាបិទផ្លូវមាត់ច្រករបៀងអស់ជាង២ម៉ោង ដោយចាប់ពីម៉ោង៨:០០នាទីព្រឹក លោកសុខ គឹមខុន អភិបាលស្រុកកំរៀងបានអនុញ្ញាតិឲ្យបងប្អូនប្រជាកសិករ តំណាងសមាគមន៍អ្នកដាំតាង៉ែនហៅ (មៀនប៉ៃលិន)ចំនួន៣ខេត្ត មានតំណាងសមាគមន៍ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិនទៅជួបគ្នា ដើម្បីរឹះរកគន្លឹសឬរកច្រកចេញជំនួសឲ្យការបិទបែបនេះវិញ។
បើទោះបែបណា ពួកគាត់ស្នើសុំឲ្យអាជ្ញាធរខេត្តបាត់ដំបង ជាមួយខេត្តថៃជាប់ព្រំដែនគ្នា បានជួបគ្នានិងផ្តល់ការយោគយល់អនុគ្រោះ សម្រួលដល់កសិករនាំចេញក្នុងកម្រិតណាអាចធ្វើទៅបាន ល្អប្រសើរជាងការជួបតែតំណាងសហគមន៍គ្នាឯង រកផ្លូវចេញដោយខ្លួនឯងបែបនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


