Connect with us

ព័ត៌មានជាតិ

បើក​ព្រំដែន​​ថ្ងៃ​ដំបូង ពលករ​​ពី​ថៃ​ជិត​៤០០នាក់ វិល​ត្រឡប់ចូលស្រុកកំណើត​​វិញ តាម​ច្រក​ខេត្ត​បាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២១លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំគណៈប្រតិភូទៅ​​ទទួលពលករត្រឡប់មកពីប្រទេសថៃជិត​៤០០​នាក់នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជាថៃសួនស៊ុំ(អូរអន្លក់) នៃស្រុកកំរៀង និងច្រករបៀងតាមបណ្ដោយព្រំដែនកម្ពុជាថៃនៃស្រុកសំពៅលូន​វិល​ចូល​ក្នុង​ប្រទេស​វិញ។

មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ការរង់​ចាំទទួលពលករជាច្រើននាក់ ពីសំណាក់អាជ្ញាធរខេត្តនាពេលនេះ​គឺក្នុងគោលបំណងងាយស្រួលរៀបចំពួកគេឲ្យមានការស្នាក់នៅ ដោយសុវត្តិភាពតាមវិធានការនិងជួបសំណេះសំណាល​ជាមួយពួកគេផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករដែលជាប់គាំង ដែលបានវិលត្រឡប់មកវិញមានចំនួន ៣៩៩នាក់ ដោយមកពីពីរច្រកផ្សេងគ្នាក្នុងនោះ​មក​​ពីច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ(អូរអន្លក់) នៃស្រុកកំរៀងចំនួន២៨៧នាក់ និងមួយច្រកទៀតមក​ពី​តំបន់ច្រក​របៀង ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ស្ថិតក្នុងស្រុកសំពៅលូនចំនួន១១២នាក់។

ពលករដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័សក្នុងករណី​មានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់ពួកគេព្យាបាលនៅតាមណ្ឌលព្យាបាលព្រំដែនដែលអាជ្ញាធរបានរៀបចំ។ ចំណែកអ្នកលទ្ធផលអវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័កនៅមណ្ឌល​ចត្តាឡីស័ក​ដែលនៅតាមបណ្ដោយព្រំដែនចំនួន១៤ថ្ងៃទៀត មុននឹងដឹកជញ្ជូនទៅបណ្ដាស្រុកឬខេត្តកំណើតរៀងៗខ្លួន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម