ព័ត៌មានជាតិ
ផ្អាកដំណើការ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ សាខាខេត្តតាកែវ បន្ទាប់ពីរកឃើញ បុគ្គ លិក៣នាក់ វិជ្ជមានកូវីដ
(តាកែវ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខាខេត្តតាកែវ ត្រូវបានផ្អាកដំណើការ បណ្តោះអាសន្ន ក្រោយរកឃើញ បុគ្គលិកគ្រឹស្ថានមួយនេះ មានវិជ្ជមានជំងឺកូវីដ-១៩។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងព្រឹកថ្ងៃទី១៤ ខែសីហានេះថា លោកបានដឹកនាំក្រុមការងាររបស់រដ្ឋបាលក្រុង សហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត ទៅធ្វើតេស្តយកសំណាកបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាក់សាក់ សាខាខេត្តតាកែវ ដែលមានផ្ទុះឡើងនូវជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី១៣ ខែសីហាម្សិលមិញ។

ចំពោះការផ្ទុះឡើង ជំងឺកូវីដ-១៩ទៅលើបុគ្គលិក គ្រឹះស្ថានប្រាសាក់នេះ គឺបានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះគ្រូពេទ្យ បានធ្វើតេស្តយកសំណាក រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣ នាក់។ ដោយឡែក អ្នកបានប៉ះពាល់ដោយផ្ទាល់ ចំនួន១០នាក់ ត្រូវបានយកទៅពិនិត្យ និងតាមដាននៅសណ្ឋាគារ7Dayទាំងយប់ផងដែរ។ រីឯបុគ្គលិក ដែលបានប៉ះពាល់ ដោយប្រយោល ចំនួន៧២នាក់ ត្រូវបានដាក់ឲ្យនៅក្នុងកន្លែង ធ្វើការនេះតែម្តង ងាយស្រួលដល់ក្រុមគ្រូពេទ្យ ធ្វើតេស្កយកសំណាកបន្ត។
សូមបញ្ជាក់ថា ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខាខេត្តតាកែវ គឺមានទីតាំងក្នុង ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ត្រូវបានរដ្ឋបាលខេត្តតាកែវ ចេញសេចក្តីជូនដំណឹង ដោយឲ្យផ្អាកបម្រើសេវាកម្ម ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី៕ (ដោយ)៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


