ព័ត៌មានជាតិ
ចោរម្នាក់ចេញពីគុកមិនកែខ្លួន លួចម៉ូតូ២គ្រឿង ត្រូវបានឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ចោរម្នាក់ធ្លាប់ជាប់គុកពេលចេញពីគុកមិនកែខ្លួន រកល្បិចឆបោក និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានម៉ូតូ២គ្រឿង និងរបស់របរមួយចំនួនធំ ត្រូវកម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ ចុះស្រាវជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ប៉ិក គឹមហាក់ អធិការស្តីទីនគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ដោយមានបទល្មើសនៅស្រុកភ្នំស្រុក កើតឡើងច្រើន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាឱ្យធ្វើការបង្ក្រាបជាបន្ទាន់។ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន១នាក់ ចំណុចខ្នងអាងពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ ស៊ុម សុធី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងដកហូតបានម៉ូតូបាន១គ្រឿង។ លោកវរសេនីយ៍ទោ ប៉ិក គឹមហាក់ បានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីធ្វើការសាកសួរសមត្ថកិច្ចបានឈានដកហូតបានម៉ូតូបាន១គ្រឿងទៀត សរុបចំនួន២គ្រឿង។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ស៊ុម សុធី ធ្លាប់ជាប់ពន្ធនាគារ ពេលចញមកវិញជននេះ បានធ្វើសកម្មភាពឆបោកយកម៉ូតូគេ១គ្រឿង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅក្រុងសិរីសោភ័ណ និងពាក់ព័ន្ធ៣ករណីទៀត។ ជនសង្ស័យបានបញ្ជូនទៅការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ហើយ ចំណែកម៉ូតូនគរបាលជំនាញបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


