ព័ត៌មានជាតិ
វត្តអារាមទូទាំងខេត្តរតនគិរី បានទូងស្គរព្រមៗគ្នា ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩”
រតនគិរី ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ព្រះសង្ឃគង់នៅវត្តអារាមទូទាំងខេត្តរតនគិរី បានទូងស្គរព្រមៗគ្នា ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ ” រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ “។

ពិធីទូងស្គរ ដើម្បីបើកយុទ្ធនាការនេះ គឺធ្វើឡើងនៅម៉ោង៩និង២០នាទី ដល់ម៉ោង៩និង២៥នាទីព្រឹកថ្ងៃដដែល។

លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី បានឲ្យដឹងថា យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនិងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។

ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង អប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋបន្ដទៀត អំពីវិធានការ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ជាលទ្ធផលប្រជាពលរដ្ឋបានអនុវត្តការពាក់ម៉ាស់ លាងដៃ រក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន គួរឲ្យកត់សម្គាល់៕
ដោយ ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


