ព័ត៌មានជាតិ
ចុះឆែកឆេរ រកឃើញស្ថានីយប្រេងឥន្ធនៈ ២ ទីតាំងលក់សាំងមិនគ្រប់លីត្រ
មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខារាជធានីភំ្នពេញ(ក.ប.ប.) កាលពីថ្ងៃទី ១៦ សីហា បានចុះអង្កេត និង តាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ចំនួន ១៧ ទីតាំង ក្នុងនោះ ២ ទីតាំង ត្រូវបានរកឃើញថា ប្រកបអាជីវកម្មមិនសុចរិត។
មន្ត្រីសាខា ក.ប.ប. រាជធានីភំ្នពេញ បានបញ្ជាក់ថា ក្នុងចំណោមទីតាំងចំនួន ១៧ ស្ថានីយនោះ មាន ១៥ទីតាំងដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និង ២ ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញភាពមិនអនុលោម ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។


នៅថ្ងៃទី ១៦ សីហានោះដែរ មន្ត្រីក.ប.ប.ខេត្តតាកែវ ក៏បានរកឃើញស្ថានីយប្រេងឥន្ធនៈមិនមានអនុលោមភាពចំនួន ២ ទីតាំង បានលក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន។
បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មន្ត្រី ក.ប.ប. បានធ្វើការពិន័យដល់ម្ចាស់សា្ថនីយទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ ស្ដីពិកិច្ចការពារអ្នកប្រើប្រាស់។
ជាមួយគ្នានោះផងដែរ មន្ត្រី ក.ប.ប. ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ឲ្យប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និង សមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាព និង ការទទួលខុសត្រូវ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


