Connect with us

ព័ត៌មានជាតិ

សត្វស្លាប​ជិតផុតពូជ កាន់តែច្រើន មករស់នៅ​តំបន់ទំនប់អគ្គិសនីសេសានក្រោម ២

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ ក្រុមល្បាតរបស់ស្រុកសេសាន ខេត្តស្ទឹងត្រែង បានចុះល្បាតនិងអភិរក្សពពួកសត្វស្លាប (សត្វននៀលខ្យង) នៅតំបន់ខាងលើទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលងាយរងគ្រោះនិងជិតផុតពូជ។

លោក ជ្រីម ម៉េងហុង នាយករងរដ្ឋបាលស្រុកសេសានបានបញ្ជាក់ថា បន្ទាប់ពីមានទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឆ្នាំ២០២១នេះមានវត្តមាន​ពពួកសត្វស្លាប់ជាច្រើនប្រភេទ មករស់នៅកាន់តែច្រើនឡើង ដូចជាក្អែកទឹក ស្មោញ កុក ជាពិសេសសត្វ (ននៀលខ្យង) ដែលជាសត្វជិតផុតពូជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានសត្វ​ដ៍ច្រើននេះ អាជ្ញាធរស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធ បានរៀបយន្តការអភិរក្សដើម្បីឱ្យវារស់នៅមានភាពសុខសាន្ត ហើយនៅពេលខាងមុខស្រុកនឹង​ធ្វើកិច្ចសហការជាមួយមន្ទីរទេសចរណ៍ បង្កើតដំណើរទស្សនាចរសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ។           

លោកបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុក សហការជាមួយមន្ត្រីជលផល និងប្រជាអ្នកនេសាទចុះល្បាតជាប្រចាំ។ ខាងអាជ្ញាធរឃុំស្រែគរ និងក្បាលរមាស ក៏​បានធ្វើផ្សព្វផ្សាយហាមអ្នកបរបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង ដែលមានចំណីនិងកន្លែងសុវត្ថិភាព  រស់នៅមានភាពសុខសាន្ត។         

លោក វីន សាមាន ប្រជាពលរដ្ឋ នៅភូមិច្រប់ ឃុំក្បាលរមាសបានគាំទ្រចំពោះយន្តការនេះព្រោះអ្នកភូមិក៍ចង់ថែរក្សាពពួកសត្វស្លាបទាំងនេះដែរ ព្រោះពេលអនាគត ភូមិឃុំមានរមណីយដ្ឋានអេកូទេសចរណ៍ ភ្ញៀវមក​លេង​​​កម្សាន្ត​និងបានទស្សនាសម្បត្តិធម្មជាតិរបស់​ប្រទេសកម្ពុជា។      

គួ​របញ្ជាក់ថា​ ពពួកសត្វននៀលខ្យង កុក ក្អែកទឹក ស្មោញ បានមករស់នៅតំបន់ខាងលើទំនប់វារីច្រើន ព្រោះនៅតំបន់នេះ សម្បូរចំណីដូចជា ពពួក ត្រីល្អិត -ខ្យង -លៀស-និងខ្ចៅ-ជាដើមដែលជាចំណីប្រចាំថ្ងៃរបស់ពពួកសត្វទាំងនេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម