ព័ត៌មានជាតិ
ភ្នំពេញ ចាប់ផ្តើមមានរថយន្តពន្លត់អគ្គិភ័យ ដែលមានដងយោងកម្ពស់៥២ម៉ែត្រ
នៅរាជធានីភ្នំពេញ ចាប់ផ្តើមមានរថយន្តពន្លត់អគ្គិភ័យ ដែលមានដងយោងកម្ពស់៥២ម៉ែត្រហើយ ដើម្បីជាប្រយោជន៍យ៉ាងសំខាន់ ដល់ការអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ឬធ្វើការបាញ់សង្គ្រោះ ពេលមានហេតុការណ៍គ្រោះអគ្គិភ័យនៅតំបន់ដែលតូចចង្អៀត ឬស្មុគស្មាញពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យខ្នាតតូចៗ អាចចូលទៅបាញ់ទឹកសង្គ្រោះបាន ។

កាលពីវេលាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមមន្ត្រី នៃការិយាល័យពន្លត់បង្ការ និងសង្គ្រោះគ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានធ្វើការរៀនសូត្រ និងហ្វឹកហាត់ អំពីការប្រើប្រាស់រថយន្តខាងលើនេះ ឲ្យបានស្ទាត់ជំនាញជាមុនសិន មុនឈានដល់ការអនុញ្ញាតឲ្យដំណើរការប្រើប្រាស់ជាផ្លូវការណ៍នៅពេលខាងមុខ ។



រថយន្តពន្លត់អគ្គិភ័យខ្នាតធំនេះ ជាប្រភេទរថយន្តម៉ាក EVERDIGM Model ERL 54C ដែលអាចស្ទុកទឹកបានចំណុះ ៣.៥០០លីត្រ ដែលមានដងយោងកម្ពស់ ៥២ម៉ែត្រ ។


មន្ត្រីការិយាល័យអគ្គីភ័យ រាជធានីភ្នំពេញម្នាក់ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា៖ រថយន្តខាងលើ គឺមាន២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់មកឲ្យការិយាល័យអគ្គីភ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ០១គ្រឿង និងមួយគ្រឿងទៀត ប្រគល់ជូនទៅខាងនាយកដ្ឋានពន្លត់ និងបង្ការគ្រោះអគ្គិភ័យ នៃក្រសួងមហាផ្ទៃ ដើម្បីជាប្រយោជន៍សំខាន់ ក្នុងការអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ លើករណីឆាបឆេះផ្សេងៗនានា ៕



អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


