Connect with us

ព័ត៌មានជាតិ

អង្គភាព​ស៊ីម៉ាក់​ រាវរក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់

បានផុស

នៅ

បន្ទាយមានជ័យ ៖ កម្លាំង​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​ការ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម នៅលើ​ដីឡូត៍​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ដីឡូត៍​មានឈ្មោះ​ឡាយ ពេជ្រ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ចក្រី ឃុំ​ជប​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​អតីត​ជា​មន្ត្រី​នគរបាល​ចូលនិវត្តន៍​។

លោក​អធិការ​បាន​បញ្ជាក់​ថា ​កាលពី​អំឡុង​៣​ខែ​មុន នៅ​ចំណុច​ដី​នោះ​មាន​គ្រាប់​ផ្ទុះ កម្លាំង​នគរបាល​មូលដ្ឋាន បាន​យក​ខ្សែ​ចង​ហ៊ុមព័ទ្ធ​ដី​នោះ ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ ​ឬ ​ម្ចាស់​ចូល​ទៅ​ក្រែង​មាន គ្រោះថ្នាក់ រួច​បាន​រាយការណ៍​ទៅ​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់​ ដើម្បី​ចុះ​មក​ធ្វើការ​រាវរក​គ្រាប់​បន្ថែម​។ ​នៅ​រសៀល​ថ្ងៃទី​២៦​ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មន្ត្រី​អង្គភាព​ស៊ីម៉ាក់​ចុះ​មក​រាវ​រុក​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ប្រភេទ​គ្រាប់​៣៧​ម​ម ចំនួន​១២០​គ្រាប់​និង​កាំភ្លើង​តូច​ចំនួន​៦០​គីឡូក្រាម គ្រាប់​ទាំងនោះ​ត្រូវបាន​មន្ត្រី​ស៊ីម៉ាក់​យក​ទៅ​ធ្វើការ​បំផ្លាញចោល​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម