ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្តបិទខ្ទប់ក្រុងស្ទឹងត្រែងមួយសប្តាហ៍បន្ថែមទៀត ខណៈកូវីដបម្លែងខ្លួនមិនទាន់ស្រាកស្រាន្ត
អាជ្ញាធរខេត្តបន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយៈពេល ០៧ថ្ងៃបន្តទៀត ចាប់ពីម៉ោង ២៣:៥៩នាទីយប់ថ្ងៃទី ២៤ ខែសីហានេះតទៅ ក្រោយវិទ្យាស្ថាន(ប៉ាស្ទ័រ)វិភាគលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី(Delta)គិតត្រឹមថ្ងៃទី២៣សីហាម្សិលមិញនេះ កើនដល់២៨នាក់ និងមានអ្នកជាចំនួនពីរនាក់ផងដែរ។
ជាមួយការបិទខ្ទប់ក្រុងស្ទឹងត្រែងបន្តទៀតនោះ រដ្ឋបាលខេត្តនៅថ្ងៃទី២៣ខែសីហា បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៣នាក់ថ្មីបន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន២៣នាក់។ហើយគិតត្រឹមថ្ងៃទី២៣សីហាម្សិលមិញនេះ មានអ្នកឆ្លងសរុប ៨៨៩ នាក់ ប្រភេទដែលតា ២៨នាក់ អ្នកជាសះស្បើយ ៥២៧ អ្នកកំពុងសម្រាកព្យាបាល ៣៥៥ អ្នក និងអ្នកស្លាប់ចំនួន៧នាក់។


លោក មែន គង់អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា ទាក់ទងនឹងវិធានការបិទខ្ទប់ក្រុងស្ទឹងត្រែង គឺតាមការសម្រេចរបស់ថ្នាក់ដឹកនាំត្រូវបន្តបិទខ្ទប់រយៈពេល ៧ថ្ងៃបន្តទៀតដើម្បីទុកលទ្ធភាពក្រមក្រុមការងារជំនាញស្រាវជ្រាវនិងក្រុមគ្រូពេទ្យរបស់យើង ខំប្រឹងប្រែងស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកធ្វើសំណាកទាំងអស់ ឲ្យអស់លទ្ធភាព នឹងវាយតម្លៃលើ សភាពការណ៍នោះបន្តទៀត។ លោកបន្តថា ជាក់ស្ដែងកន្លងមកអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ ដោយមានការសង្ស័យក្រុមគ្រូពេទ្យពេទ្យបានយកវត្ថុសំណាកបញ្ជូនទៅមន្ទីរពិសោធន៍ថ្នាក់ជាតិ ក្នុងការស្នើសុំទៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការវិភាគរកមេរោគដែលតា ប្រភេទបម្លែងថ្មី មកដល់ថ្ងៃទី២៣ សីហាម្សិលមិញនេះ លទ្ធផលបានរកឃើញអ្នកឆ្លងកូវីដ១៩ ដែលតា សរុបកើនដល់២៨នាក់ហើយ។

លោកបានបន្តថែមទៀតថា អ្វីដែលខេត្តបន្តការបិទខ្ទប់នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ធានាការការពារ បាននូវអាយុជីវិតប្រជាជន ឲ្យបានគង់វង្ស និងសុខភាពបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



