Connect with us

ព័ត៌មានជាតិ

ព្រឹកឡើង ​ប្រទះឃើញ​សព​បុរស​ម្នាក់ ក្រោយ​​​ភ្លៀង​លិច​ក្រុង​ព្រះសីហនុម្សិលមិញ​

បានផុស

នៅ

ជំនន់ទឹកភ្លៀង​កាល​ពី​ម្សិលមិញ បាន​ធ្វើ​ឲ្យ​ជន់លិច​ក្រុ​ង​ព្រះសីហនុ ហើយ​នៅ​ព្រឹកនេះ​សមត្ថកិច្ច​បាន​រកឃើញ​សព​បុរស​ម្នាក់នៅ​ក្បែរអូរ ៥ ជា​តំបន់មានការ​ជន់លិច​ខ្លាំង។

តាម​សមត្ថកិច្ច​បាន​បញ្ជាក់បឋម​​ថា ​បុរស​រងគ្រោះដែល​ស្លាប់​​សង្ស័យ​​រអិលជើង​ធ្លាក់​ប្រឡាយ​​​ ពេលទឹក​កំពុង​បុកជន់ខ្លាំង។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណជនរងគ្រោះ និង​ក្រុម​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រសៀល​ម្សិលមិញចាប់ពីម៉ោង១៦ ០០នាទី​ ដល់ម៉ោង២៣.០០នាទី មានគ្រោះធម្មជាតិបង្កឡើងដោយទឹកភ្លៀង​និង​ខ្សល់នៅ​ក្រុង​ព្រះសីហនុ បានបណ្តាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និង​ផ្លូវថ្មល់មួយចំនួនរងការ​ខូចខាត។

យ៉ាងណា​នៅ​ព្រឹកនេះ ទឹក​បាន​ស្រក​វិញ​អស់ហើយ អាជ្ញាធរ​កំពុង​រៀបចំ​សម្អាត​អនាម័យ​ឡើង​វិញ​ផង​ដែរ៕

រាយការណ៍៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម