ព័ត៌មានជាតិ
សម្លាប់មាន់ បង្ហូរទឹកសំអុយចូលមាត់អូរ អង្គភាពរដ្ឋាករទឹកចេញប្រតិកម្ម
ខេត្តបាត់ដំបង៖ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាផ្ទាល់សម្តេច ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹក បាត់ដំបង បានចេញប្រតិកម្មទៅនឹងទីតាំងសម្លាប់មាន់មួយកន្លែង ដែលលោកបានរាយការណ៍ទៅអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ រយ:ពេលជាងកន្លះឆ្នាំហើយ ដើម្បីអោយផ្លាស់ប្តូរទីតាំង ឬកែប្រែឡើងវិញប៉ុន្តែទីបំផុតនៅតែដដែល។
ទីតាំងសម្លាប់មាន់នេះ មានទីតាំងនៅជាប់នឹងមាត់អូរ ជាប់នឹងផ្លូវជាតិលេខ៥៧ (ខាងលិចស្ពានវត្តគរប្រហែល ១០០ ម៉ែត្រ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយរាល់ការសម្លាប់មាន់ និងសម្អាតមាន់ តែងតែបង្ហូរទឹកសំអុយនេះចូលទៅក្នុងអូរ ដែលជាប្រភពទឹកហូរធ្លាក់ចូលទៅក្នុងស្ទឹងសង្កែ ហើយសូម្បីតែអ្នកធ្វើដំណើរកាត់ពីមុខទីតាំងនេះ ក៏ស្ទើរតែទ្រាំនិងក្លិនស្អុយសឹងមិនបាន។

ដោយឡែកស្ថានីយ៍របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលក្រុមហ៊ុនជប៉ុនបានមកសាងសង់នៅចំពីមុខវត្តកណ្តឹង ទាញយកទឹកបានស្អាតដើម្បីយកទៅផលិត ព្រោះទីតាំងនេះស្ថិតនៅប៉ែកខាងលើនៃក្រុងបាត់ដំបង ប៉ុន្តែផ្ទុយទៅវិញអូរដែលគេបង្ហូរទឹកស្អុយពីកាកសំណល់មាន់ គឺវានៅពីលើស្ថានីយ៍ប្រមាណ ២០០ ម៉ែត្រ ប៉ុណ្ណោះ។

ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា កន្លងមកលោកបានរាយការណ៍រឿងនេះទៅអោយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធរួចមកហើយ ដើម្បីអោយទីតាំងនេះកែប្រែឡើងវិញ ឬក៏ផ្លាស់ប្តូរទីតាំង ក្នុងការបញ្ឈប់កុំអោយមានការបង្ហូរទឹកស្អុយចូលក្នុងស្ទឹងសង្កែតទៅទៀត ព្រោះវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការផលិតទឹកស្អាតរបស់អង្គភាព ប៉ុន្តែបើគិតមកទល់នឹងពេលនេះ គឺមានរយ:ពេលជាងកន្លះឆ្នាំហើយ ដែលទីតាំងនេះគ្មានការកែប្រែសោះ បើយ៉ាងដូច្នេះមែន វាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ទឹកស្អាតខេត្តបាត់ដំបង៕
ក្រុមការងារការងារកម្ពុជាថ្មី នឹងទាក់ទងទៅអាជ្ញាធរខេត្តទទួលខុសត្រូវ ដើម្បីបំភ្លឺបន្ថែមជុំវិញករណីនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


