Connect with us

ព័ត៌មានជាតិ

មកភ្នំពេញធ្វើការរោងចក្រ​បានមួយថ្ងៃ ដេកស្លាប់ ក្នុងបន្ទប់ជួល

បានផុស

នៅ

ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ខណៈក្នុងបន្ទប់ក៏មានក្មួយៗ២នាក់ទៀតរស់នៅជាមួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០ នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង នៅជាន់ទី៣ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីខាងលើ មានឈ្មោះ ភាន ស៊ាង ហៃ អាយុ៤១ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅភូមិរអាង​លើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នាងមានគ្រួសារហើយ ប៉ុន្តែពុំទាន់មានកូនឡើយ។ ហើយនាង ក៏ទើបតែមកភ្នំពេញបាន២ថ្ងៃ ហើយចូលធ្វើការរោងចក្របាន១ថ្ងៃប៉ុណ្ណោះ ដោយសុំការស្នាក់នៅប្រាស្រ័យបណ្តោះអាសន្នជាមួយ ក្មួយៗស្រី២នាក់ផ្សេងទៀត។

តាមការរៀបរ៉ាប់ពីនារីជាក្មួយៗឱ្យដឹងថា ស្ត្រីជាមីងដោយសារមានជំងឺប្រចាំកាយ និងជំពាក់លុយគេនៅឯស្រុកផង ក៏បានមកភ្នំពេញ ដើម្បីរកការងាររោងចក្រធ្វើ រកលុយមើលជំងឺ និងសងបំណុល ដោយនាងបាន​មកភ្នំពេញតាំងពីថ្ងៃ២៣ លុះរហូតដល់ថ្ងៃទី២៤ ក៏បានចូលធ្វើការបានមួយថ្ងៃ ហើយដល់ថ្ងៃទី២៥ ក៏ដេកស្លាប់តែម្តង។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនកើតហេតុ ពួកគេបានស្រែកដាស់ស្ត្រីជាមីងឱ្យក្រោកដើម្បីទៅធ្វើការ ប៉ុន្តែមិនក្រោក ក៏បានទៅអង្រួនខ្លួនហើយនៅតែមិនមាត់មិនកទៀត ក៏ស្ទាបផ្លូវដង្ហើមទៅ ទើបដឹងថា ស្ត្រីជា​មីង​បានដេកស្លាប់។ ភ្លាមនោះ នារីជាក្មួយទាំង២នាក់ ដោយសភាពភ័យស្លន់ស្លោរ បានរត់ទៅប្រាប់ម្ចាស់បន្ទប់ជួល រួចម្ចាស់បន្ទប់ ក៏បានរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំកិច្ចអន្តរាគមន៍ចុះពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យ។ ក្រោយការពិនិត្យវិច្ច័យយ៉ាងល្អិតល្អន់មក សមត្ថកិច្ចជំនាញបញ្ជាក់ថា សពត្រូវបានស្លាប់ដោយថប់ដង្ហើមខ្លាំង ហើយគាំងបេះដូងស្លាប់តែម្តងទៅ។ ក្រោយពិនិត្យរួច សពត្រូវបានធ្វើប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា មុនឈានដល់ការចុះធ្វើកោសល្យវិច្ច័យនោះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យដើម្បីទៅធ្វើការតេស្តសំណាក ដើម្បីរកមេរោគកូវីដ១៩ ជាមុនសិនផងដែរ ដោយលទ្ធិផល ឃើញថា អវិជ្ជមាន៕ ដោយ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម