ព័ត៌មានជាតិ
តើអនុសាសន៍របស់សម្តេចតេជោ និងអនុសាសន៍របស់សម្តេចធិបតី មានសារសំខាន់បែបណាចំពោះភាពប្រសើរឡើងរបស់កម្មករកម្ពុជា?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យជោគជ័យ។

ក្នុងចំណោមអនុសាសន៍ទាំង១៣ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងការងារអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន១០របស់សម្តេចធិបតី ជាគុណតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល បង្កើតកម្មវិធីដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារត្រូវអនុវត្តនៅរយៈពេល២ឆ្នាំខាងមុខនោះ គឺត្រូវសហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ រៀបចំកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីផាកសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេស្តជំនាញរបស់កម្មករទាំងក្នុងស្រុក និងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ។

ចំពោះអនុសាសន៍គន្លឹះទាំង១០របស់សម្តេចតេជោ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ឃើញថា ជាអនុសាសន៍ដែលមានតម្លៃដ៏មហាសាលសម្រាប់កម្មករនិយោជិត ដែលកំពុងបម្រើកការងារនៅកម្ពុជា។ ព្រោះសុទ្ធតែមានគុណប្រយោជន៍សម្រាប់កម្មករនិយោជិត ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយសម្រាល រួមនឹងការគាំពារសុខភាពរបស់កម្មករនិយោជិត តាមរយៈការអនុវត្តរបបសន្តិសុខសង្គមជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ សង្ឃឹមថា ក្រសួងការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោឱ្យមានប្រសិនភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតក្នុងការរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ លោកបណ្ឌិតបន្តថា កម្មករនិយោជិតគឺជាកម្លាំងផលិតដ៏សំខាន់របស់សង្គមជាតិ នៅក្នុងវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា អនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ មានដូចជា ការបើកប្រាក់ឈ្នួលកម្មករ២ដងក្នុង១ខែ ការពិនិត្យព្យាបាលជំងឺជូនកម្មករមិនគិតថ្លៃ ការផ្តល់ប្រាក់ឈ្នួល១២០% និងអនុញ្ញាតឱ្យសម្រាកមាតុភាព៣ខែ សម្រាប់ស្ត្រីសម្រាលកូន។ ក្រៅពីនេះក៏មានការឧបត្ថម្ភប្រាក់ដល់កម្មករិនីមានកូន១នាក់ ៤០ម៉ឺនរៀល ការទទួលបានរបបសន្តិសុខសង្គមថែទាំងសុខភាព ការពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល៕

-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង