ព័ត៌មានជាតិ
តែពីរថ្ងៃ ទីក្រុងភ្នំពេញរកឃើញអ្នកឆ្លងដែលតា ៧៥ ករណី សរុបកើនដល់ ៤៥០ នាក់
រាជធានីភ្នំពេញជាតំបន់ហានិភ័យខ្ពស់ ខណៈការរកឃើញករណីឆ្លងកូវីដដែលតាប្រភពមកពីឥណ្ឌាបានឡើងដល់ ៤៥០ នាក់។
របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមពីរថ្ងៃពីថ្ងៃ ២៥ ដល់ ២៦ សីហា ទីក្រុងដែលមានប្រជាជនជាង ៣ លាននាក់រស់នៅ រកឃើញអ្នកឆ្លងថ្មី ៧៥ ករណី។
វីរុសដែលតា ដែលប្រភពមកពីប្រទេសឥណ្ឌា កំពុងបន្តរាត្បាតវាយលុកចូលក្នុងសហគមន៍ ហើយរាជធានីភ្នំពេញ មានករណីឆ្លងធ្ងន់ធ្ងរជាងគេ។ ខេត្តក្រុងជាប់ព្រំដែនថៃ ក៏កំពុងប្រឈមការរាលដាលកូវីដដែលតាចូលសហគមន៍ តាមរយៈលំហូរពលករដែលវិលត្រឡប់មកពីថៃ។ បន្ទាយមានជ័យបានរកឃើញអ្នកឆ្លងដែលតាចំនួន ២៨៦ ករណី ខេត្តឧត្តរមានជ័យ ២០៧ ករណី និងខេត្តសៀមរាប ១៧៨ ករណី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តក្រើនរំលឹកដល់សាធារណជន ប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បីប្រយុទ្ធកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក ប្រភេទថ្មីផ្សេងទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


