ព័ត៌មានជាតិ
គ្រាន់តែសំរាម នៅតាមមណ្ឌល ចត្តាឡីស័ក និងមណ្ឌលព្យាបា ល អ្នកជំងឺកូវីដ មានប្រមាណ ១០០តោន ក្នុង១ថ្ងៃ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា គ្រាន់តែសំរាម នៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ មានប្រមាណ១០០តោន ក្នុង១ថ្ងៃ។ ការឲ្យដឹងនេះ គ្រាដែលលោក បានចុះពិនិត្យការដ្ឋានសាងសង់ ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
បើតាមលោក នេត្រ ភក្ត្រា ឡដុតសំណល់រឹងសំរាម ចំនួន៥០ ដែលក្រសួងបរិស្ថាន បានបំពាក់ទៅដល់២១ រាជធានី-ខេត្ត ស្នើ៤៩ស្រុក បាននិងកំពុងចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌលព្យាបាលជំងឺកូវីដ -១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែមលើ ឡដុតសំណល់វេជ្ជសាស្ត្រ ដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខ ភាពនានា នៅទូទាំងប្រទេសកម្ពុជា។
លោកថា ការគ្រប់គ្រង និងវេចខ្ចប់ សំណល់រឹងសំរាម ពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ -១៩ និងពីអ្នកជំងឺព្យាបាល តាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុល សម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក នេត្រ ភក្ត្រា បានថ្លែងដែរថា យោងតាមរបាយការណ៍ផ្តល់ ពីមន្ទីរបរិស្ថានទាំង២៥ ខេត្តរាជធានី សំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ លោកបន្តថា នៅតាមបណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។
សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) ហើយការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេក ទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


