ព័ត៌មានជាតិ
ពលករខ្មែរ ចំនួន៩នាក់ នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញ នាល្ងាចនេះ និងព្រឹកស្អែក
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ និងជួយសម្របសម្រួលបញ្ជូនពលករ-ពលការិនីចំនួន៩នាក់ មកកម្ពុជាវិញ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា នេះថា ក្នុងចំណោមពលករ-ពលការនីខ្មែរទាំងនោះ មាន៨នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរី លេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង០៥ និង៣០នាទីល្ងាចនេះ។
ចំណែកពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាស ចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០ នាទីល្ងាចស្អែក។
បើតាមលោក កុយ គួង ករណីនេះស្ថានទូត បានជួយចេញលិខិត ធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងបានផ្តល់ជំនួយ ជាកញ្ចប់ស្បៀងអាហារ ដល់ពលករ-ពលការិនី ដែលខ្វះខាត និងប្រាក់ឧបត្ថមមួយចំនួន ក្នុងអំឡុងពេល រង់ចាំត្រឡប់ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ-ពលការិនី និងកុមារខាងលើ ទៅអាកាសយានដ្ឋាន KLIA ផងដែរ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


