Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ ការថត រូបផ្ទះគេ ដោយមិនយកទៅ ធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះ មិនមានទោសអីទេ!

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះការថតរូបផ្ទះគេ ដោយមិនយកទៅធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះមិនមានទោសអីទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានអ្នកសារព័ត៌មាន​២នាក់ ត្រូវបាន​កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីថតរូប ឡាយរូបភាពលំនៅដ្ឋាន បំពានលើសិទ្ធបុគ្គល។

បន្ទាប់ពីឃើញនូវព័ត៌មាននេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរនៅក្នុងគ្រុបតេ​លេក្រាម​មួយថា «ថតរូបផ្ទះគេដោយមិនយក ទៅធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះ មិនមានទោសអីទេ លើកលែងតែការថតរូបនោះ បង្កជាការជ្រួលច្របល់ បាត់សណ្តាប់ធ្នាប់»។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញារីទ្ធ បានឲ្យដឹងទៀតថា «តែមកយកទៅចុះផ្សាយ ដែលអាចបង្កជាការខាតបង់ណាមួយ (ខាតបង់សម្ភារៈ ឬកេរ្តិ៍ឈ្មោះ) នោះគឺមានទោស លើកលែងតែការថតនោះ មានការអនុញ្ញាតពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការនៅទីកន្លែងនោះ (ដូចជាចុះអង្កេតករណីនានា តាមបញ្ជារបស់ស្ថាប័នតុលាការ)»។

សូមជម្រាបថា កម្លាំងនគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៩ ខែ​សីហា បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីថតរូបឡាយ រូបភាពលំនៅដ្ឋានបំពាន លើសិទ្ធបុគ្គល នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ ២នាក់ រួមមាន៖

១-ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានកម្ពុជាតេជោសន្តិភាព ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។

២-ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានអាស៊ានTV ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន)។

ពួកគេទាំង២នាក់នេះ បានធ្វើសកម្មភាព ថតឡាយវីដេអូផ្ទះ របស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអក្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានបញ្ជាក់ថា សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ ១គ្រឿងម៉ាកVIVO និងដងឡាយ១។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម