Connect with us

ព័ត៌មានជាតិ

បញ្ជូនមន្ត្រីនគរបាលម្នាក់ឡើងតុលាការពាក់ព័ន្ឋករណីលក់គ្រឿងញៀន

បានផុស

នៅ

នគរបាលផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បានបញ្ជូនមន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រះចកម្នាក់ និងបក្សមួយ​ចំនួន​ទៀត​ឡើងតុលាការ នា​ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីសមត្ថកិច្ចបើកប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀន ដោយរឹបអូសគ្រឿងញៀន បានចំនួន២០៩កញ្ចប់ ។
 
ជនសង្ស័យជាមេក្លោង និងជានគរបាល ដែលត្រូវចាប់ខ្លួនឈ្មោះ ហ៊ីង តុលា ​ឋានន្តរសក្ដិ​អនុសេនីយ៍ឯក នាយប៉ុស្តិ៍​ស្រះ​ចក ។ ជនរូបនេះ ត្រូវបាន​ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ពាក់ព័ន្ធ​បទ​ល្មើស​ជួញដូរ​គ្រឿង​ញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី កម្លាំងជំនាញផ្នែក​ប្រឆាំង​គ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការ​បង្ក្រាបជាក់​ស្តែង នៅចំណុចម្តុំក្តាន់ពីរR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់ ។

បន្ទាប់ពីប្រើវិធានការជំនាញសួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង​០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនរៀបរយនៅម្តុំផ្លូវរថភ្លើង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បានធ្វើការត្រួតពិនិត្យឆែក​រកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំ​ញៀន និងអាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទ​ប្រុស និង មនុស្ស៧នាក់ បន្ថែមទៀតនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី​សាក​សួរ​បន្ត ។
 
លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩​ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ទៀតឈ្មោះ ហ៊ីង តុលា ​ អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បញ្ជូនមក​កាន់​អធិការ​ដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៧នាក់ គឺ ហ៊ីង តុលា ជាមេក្លោងចាត់ចែងលក់ដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនតែម្ដង ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម