Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គោរពថ្លែងអំណរគុណឯកឧត្ដម ហ៊ុន ម៉ានី

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃម្សិលមុិញបានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់កម្លាំងកងរាឋជអាវុធហត្ថរាជធានីភ្នំពេញអញ្ជើញមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ជំនួសមុខ ឱ្យកងកម្លាំងកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែង នូវសេចក្តីសោមនស្សរីករាយជាអនេក ដែលទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមពីសំណាក់ លោកហ៊ុន ម៉ានី, លោកសាយ សំអាល់ ព្រមទាំង អស់លោក លោកស្រី គណប្រតិភូអមដំណើរ ទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ ថែមទាំងនាំយកមកនូវអំណោយ ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខ រួមមាន អង្ករចំនួន ១២តោនកន្លះ ត្រីខកំប៉ុង ១៣៧កេស អាវភ្លៀង៨០០អាវ កូកាកូឡា២០០កេស ទឹកថ្នាំសម្លាប់ មេរោគ០២ធុងធំ វីតាមីនសេ ០៥កេស និងថវិកា ៣០០០ដុល្លារ ផ្តល់ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ផងដែរ។ នេះពុំមែនជាលើកទី១ទេ កន្លង អាវុធហត្ថរាជធានីភ្នំពេញ តែងបាន ទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកហ៊ុន ម៉ានី និង ភរិយាព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ។

ថ្លែងក្នុងឱកាសនេះផងដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា វត្តមានរបស់លោកនិងសហការី ក្នុងថ្ងៃនេះ គឺចេញមកពីការចង់ចូលរួមមួយផ្នែកណាមួយដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការ តាមរយៈ​ការឧបត្ថម្ភជាស្បៀងមួយចំនួនផ្គត់ផ្គង់ដល់ការប្រើប្រាស់ និងចង់បង្ហាញពីការថ្លែងអំណរគុណ ជូនទៅដល់កងកម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌនីមួយៗ ចំពោះការលះបង់ និងការខំប្រឹងប្រែង ដោយមិនមានពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្លួន មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ឬក្នុងអំឡុងកូវីដ-១៩ និង ឆ្ពោះទៅខាងមុខ ក្នុងបរិបទក្រោយកូវីដ-១៩ ដែលត្រូវរៀនរស់ជាមួយកូវីដ-១៩។ ជាពិសេសសូមកោតសរសើរ នូវការទប់ស្កាត់ ការចលាចលនៅក្នុងចន្លោះឆ្នាំ ២០១៣និង២០១៤, ការចូលរួម ការពារនិងថែររក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការកសាងអភិវឌ្ឍន៍រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយទៅតាមកាលៈទេសៈតម្រូវ នៅក្នុងអង្គភាព ក៏ដូចជាការរៀបចំរបៀបរបប រស់នៅនិងអនុវត្តការងារ ជាទម្លាប់ថ្មី ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ជាក់ស្តែង និងគោលការណ៍ របស់ក្រសួងសុខាភិបាល។

ក្រៅពីនេះទៅទៀតលោក កត់សម្គាល់ឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង គឺតែងតែស្របទៅតាមបរិបទសង្គមជាបន្តបន្ទាប់ ដូចជាការអនុវត្តការងារ ឬបេសកកម្មក្នុងប្រតិបត្តិការ ទប់ស្កាត់និងចាប់បញ្ជូន អ្នកដែលកើតកូវីដ-១៩ ដែលរត់ចេញពីមណ្ឌលព្យាបាល ឲ្យត្រឡប់ចូលមណ្ឌលវិញ ដែលក្នុងនោះកម្លាំងអាវុធហត្ថត្រូវដាក់ខ្លួនប្រឈមមុខ នឹងហានិភ័យនៃការឆ្លងកូវីដ-១៩ តែអាវុធហត្ថអាចមានវិធានការ និងសម្ភារៈសមស្រប ក្នុងការអនុវត្តបេសកកម្មបានជោគជ័យ។

លោកហ៊ុនម៉ានី ក៏លើកឡើងនូវការគាំទ្រនិងលើកទឹកចិត្ត បន្ថែមទៀត ចំពោះការទំនាក់ទំនងជាមួយប្រជាជននិងមហាជននៅក្នុងសហគមន៍ តាមរយៈប្រតិបត្តិការផ្ទាល់យកចិត្តទុកដាក់លើជីវភាពប្រចាំថ្ងៃ ទៅលើអ្វីដែលជាកត្តាចាំបាច់ ហើយនឹងតម្រូវការក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយស្នាមញញឹម ផ្តល់ភាពកក់ក្តៅទៅពួកគាត់ ឲ្យមានជំនឿទុកចិត្តគ្រប់ពេលជួបប្រទះបញ្ហាផ្សេងៗ គឺមានកងរាជអាវុធហត្ថនៅផ្សាភ្ជាប់ជាមួយគាត់ អមជាមួយអាជ្ញាធរមូលដ្ឋាន ដូចដែលអាវុធហត្ថបានផលិតជាវីដូអូបង្ហាញ អំពីតួនាទីនិងការលះបង់របស់កងរាជអាវុធហត្ថ ផ្តល់នូវសុវត្ថិភាពនិងភាព កក់ក្តៅជូនដល់ពលរដ្ឋ។

ជាចុងបញ្ចប់ លោកហ៊ុន ម៉ានី បានផ្តាំផ្ញើរថា សូមឱ្យយើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបោះបង់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យនៅឯកកាឬមានការខ្វះខាតនោះឡើយ ហើយលោក ក៏បានលើកឡើងនូវឃ្លាមួយដែលថ្នាក់ដឹកនាំតែងតែពិភាក្សា ឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ នោះគឺ ” មិនថាក្នុងកាលៈទេសៈចលាចល មិនថាក្នុងកាលៈទេសៈសុខសន្តិភាព ជាពិសេសនៅក្នុងកាលៈទេសៈសុខសន្តិភាព ស្មារតីនៃការប្រុងប្រយ័ត្ន មិនត្រឹមតែត្រូវបានថែរក្សាទេ គឺត្រូវតែត្រូវបានបង្កើនជានិច្ច ” តែម្ដង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម