ព័ត៌មានជាតិ
អ្នកនាំពាក្យលើកទឹកចិត្តដល់បេក្ខជនប្រឡងឌីប្លូមឲ្យខិតខំបន្តធ្វើស្វ័យសិក្សា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់បេក្ខជនប្រឡងឌីប្លូមទាំងអស់ត្រូវខិតខំធ្វើស្វ័យសិក្សាបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងដំណើរការប្រឡងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា។
លោកមានប្រសាសន៍ថា «សម្រាប់ការប្រឡងឌីប្លូម ខ្ញុំសូមអនុញ្ញាតជម្រាបជូននៅ២ចំណុច គឺទី១ខ្ញុំសូមផ្ញើសារជូនប្អូនៗសិស្សានុសិស្ស ជាពិសេសបេក្ខជនប្រឡងថា ការសម្រេចបំណងជីវិតស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្អូនៗហើយការធ្វើស្វ័យសិក្សាដើរតួនាទីសំខាន់ណាស់ ជាពិសេសក្នុងបរិបទកូវីដ-១៩»។

លោកបានបន្តថា«ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបន្តស្វ័យសិក្សា រៀនក្នុងថ្នាក់ផង និងរៀនតាមអនឡាញផង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដោយបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាព»។
ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកក រស់ សុវាចាបានបន្តទៀតថា សម្រាប់ការប្រឡងឌីប្លូមនៅឆ្នាំនេះ ក្រសួងនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជននីមួយៗជាអ្នករៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

យ៉ាងណាក៏ដោយក្រសួងតម្រូវឲ្យមន្ទីរអប់រំរាជធានី ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យនៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីឲ្យដំណើរការប្រឡងកាន់តែមានគុណភាពថែមទៀត។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបេក្ខជនសរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែកជា៧១៤១បន្ទប់ មានការថយចុះ ខណៈឆ្នាំមុន មានបេក្ខជនចូលរួមប្រឡងចំនួន១៨៥១៨៣នាក់ក្នុងនោះស្រី៩៧៥៩៤នាក់ មាន១៦៨៤មណ្ឌល ចែកជា៧៤០៧បន្ទប់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី