Connect with us

ព័ត៌មានជាតិ

ម្ចាស់គណនីហ្វេសប៊ុកមួយ​ បន្លំធ្វើកូនសម្ដេចតេជោ​ និងជេ​រ អ៉ីវ៉ា​ ត្រូវបានបញ្ជូនទៅពេទ្យ​​សសៃ​ប្រសាទ

បានផុស

នៅ

ម្ចាស់គណនីហ្វេសប៊ុក Ah July ដែលធ្លាប់បន្លំធ្វើជាកូនរបស់សម្ដេចតេជោ ហ៊ុន សែន និងជេរអ្នកផ្សេងទៀតនោះ ត្រូវបានបញ្ជូនទៅព្យាបាល​នៅពេទ្យសសៃប្រសាទ។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ មានទីលំនៅ សង្កាត់អូ ឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលទៅសរសេរ Comment ហ្វេសប៊ុក បន្លំធ្វើជាកូនរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើ​ជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។

ក្រៅតែពីការ​ណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទ​ពីម្ចាស់​គណនី​ហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។

កន្លងមក ក៏ធ្លាប់មានព័ត៌មានថា តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្មសាន់ដេ កញ្ញា អ៉ីវ៉ា ក៏ត្រូវ​ស្ត្រីរូបនេះ បានទូរស័ព្ទទៅជេប្រមាថ គំរាមដកដំណែងដល់ឪពុករបស់នាងជាដើម ខណៈដែលកញ្ញា អ៉ី វ៉ា អ៊ីវ៉ាចេញមុខ​អះអាង​ថា នាងមិនដែលស្គាល់ស្ត្រីរូបនោះទេ ហើយក៏មិនដែលមានជាប់ពាក់ព័ន្ធ​ជា​មួយ​នរណាដែរ ហើយនាងឱ្យដឹងថា ស្ត្រីរូបនោះមិនមែនជាមនុស្សល្អទេ និយាយត្រឡប់ត្រឡិន​មុខ​ក្រោយ ចេះ​តែដៀលជេរប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម