ព័ត៌មានជាតិ
រដ្ឋត្រៀមបម្រុងពូជស្រូវ និងដំណាំជាង២ពាន់តោន សម្រាប់ជួយកសិកររងគ្រោះ ដោយគ្រោះធម្មជាតិ
នៅឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមបម្រុង ស្រូវប្រមាណ២ពាន់តោន និងពូជដំណាំ២៥តោនសម្រាប់អន្តរាគមន៍ ជួយដល់កសិករក្រីក្រ ដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងទំព័រហ្វេប៊ុក ថាក្រសួង បានការត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ រួចរាល់ហើយទុកសម្រាប់ អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិដើម្បី ធ្វើការស្តារដាំដុះដំណាំស្បៀង ឡើងវិញឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា នាយកដ្ឋានដំណាំ ស្រូវបានត្រៀមគ្រាប់ពូជស្រូវ ចំនួន២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំង របស់អគ្គនាយកដ្ឋានកសិកម្ម។ រីឯគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ក៏បានត្រៀមចំនួន១២មុខ ស្មើនឹង២៥តោន និងវេចខ្ចប់ជាកញ្ចប់តូចៗ បានជិត៦០ម៉ឺនកញ្ចប់ រួចហើយដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ពូជដំណាំទាំងនោះរួមមាន៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់ បានរក្សាទុកនៅស្ថានីយផលិត ពូជបន្លែក្បាលកោះ ខេត្តកណ្តាល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ វិស័យកសិកម្ម តែងជួបបញ្ហាគ្រោះធម្មជាតិ ដែលតែងតែបំផ្លាញផលដំណាំ របស់បងប្អូនប្រជាកសិក ដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺឆ្លងដំណាំ និងសមាសភាព សត្វល្អិតចង្រៃបំផ្លាញផលដំណាំ។ ដូចនេះក្នុងស្មារតីទទួលខុសត្រូវ ក្រសួងតែងបានត្រៀមបម្រុងនូវគ្រាប់ពូជស្រូវ និងដំណាំផ្សេងៗ សម្រាប់អន្តរាគមន៍ ជួយស្តារស្ថានភាពខូចខាត ផលដំណាំរបស់កសិករឡើងវិញ ឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


