Connect with us

ព័ត៌មានជាតិ

មេសហជីព អំពាវនាវឲ្យកម្មករ ចូលរួមធ្វើតេស្ដ រកកូវីដទាំងអស់គ្នា តាមការណែនាំ របស់ក្រសួងការងារ

បានផុស

នៅ

ប្រធានសហជីពកម្មករធំមួយ បានអំពាវនាវដល់កម្មករ-នយោជិត សូមចូលរួមយកសំណាក ធ្វើតេស្ដស្វែងរកជំងឺកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្ដី​ណែ​នាំ ស្ដីពី ការពង្រឹងវិធាន​ការ​ប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅតាម​រោង​ចក្រ-សហគ្រាស។

នៅក្នុងសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវ: បានណែនាំថា «ត្រូវរៀបចំ ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ-នយោជិតទាំងអស់ ឲ្យ​បានយ៉ាងតិច ២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១»។ ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តកា​រ​ធ្វើតេស្ដជាប្រចាំ លើមុខសញ្ញាកម្មករ-នយោជិត ដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំគណៈ កម្មការប្រឹក្សាការងារ កា​ល​ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រ​ធាន​សហព​ន្ធ័សហជីពសម្លេងយុវជនខ្មែរ និងក្រុមការងារ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានចុះជួបសំណេះ​សំណា​ល ជាមួយរដ្ឋបាលរោងចក្រ និងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ សហជីពមូលដ្ឋាន ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅរោងចក្រ New Archid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សុផាត បានឲ្យដឹងថា ការចុះទៅនេះ គឺដើម្បីផ្សព្វផ្សាយអំពីការរីករាល នៃជំងឺកូវីដ-១៩​ ជាពិសេសវីរុស​បំប្លែងថ្មី ដែលតា​។ ប្រធានសហជីពរូបនេះ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សហជីពមូលដ្ឋានទាំងអស់ បន្តជួយផ្សព្វ​ផ្សា​យបន្ថែម ឲ្យកាន់តែទូលំទូលាយ ដល់កម្មករ-និយោជិត នៅរោងចក្រ New Archid ក៏ដូចជារោងចក្រ​ដ​ទៃ​ទៀត អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធា​ន​ការនានា របស់ក្រសួងសុខាភិបាល​ សំដៅធានាកុំឲ្យមានការ បន្តរឆ្លងរាលដាលដល់ពួកគាត់​ គ្រួសារពួកគាត់​ និងរោងចក្រសហគ្រាស របស់គាត់តទៅទៀត។

នៅក្នុងជំនួបសំណេះសំណាលនោះដែរ លោក ឡុង សុផាត ក៏បានជុំរុញតាមរយ:ថ្នាក់ ដឹកនាំសហជីពមូលដ្ឋានឲ្យជួយពន្យល់សមាជិក-សមាជិកាសហជីព ក៏ដូចជាកម្មករទាំងអស់គ្នា ចូលរួមយកសំណាកធ្វើតេស្ដ ដើម្បីស្វែងរកជំងឺកូវីដ-១៩ ពិសេសស្វែងវីរុសប្រភេទបំប្លែងថ្មី ដែលតា តាមសេចក្តីណែនាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ជាចុងក្រោយប្រធានសហជីពរូបនេះ ក៏បានផ្តល់ដបបាញ់អាល់កុល ចំនួន​៨នាក់​ ដើម្បីពួកគាត់ប្រើប្រា​ស់ ក្នុងការការពារបន្ថែម ពីការរាលដាលនៃជំងឺកូវីដ-១៩​៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម