ព័ត៌មានជាតិ
គម្រោងអាទិភាពទាំង១៩នៅខេត្តកែប នឹងត្រូវអនុវត្តជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២១និងឆ្នាំ២០២២
បើទោះជាស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ កំពុងវាយប្រហារ ប៉ុន្តែរដ្ឋបាលខេត្តកែបនៅតែបន្តរៀបចំគម្រោងអាទិភាពថ្មីៗជាច្រើនដើម្បីអភិវឌ្ឍន៍នៅគ្រប់តំបន់-ភូមិសាស្ត្រ ពិសេសក្នុងទីប្រជុំជនក្នុងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងស្រស់បំព្រងគ្រប់រដូវកាល។

ជាការឆ្លើយតបជាមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១-២០២២ ខេត្តកែបនឹងអនុវត្តគម្រោងអាទិភាពថ្មីៗ ចំនួន១៩គ្រោង ក្នុងនោះឆ្នាំ២០២១ចំនួន១០គ្រោង និងឆ្នាំ២០២២ចំនួន៩គម្រោង ដូចជា៖
១-គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ(AC) ស្ថិតក្នុងសង្កាត់កែប ដែលមានប្រវែងសរុប៥៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ដោយចំណាយថវិកាប្រហែល២ពាន់លានរៀល។
២-គម្រោងរៀបច្រាំងសមុទ្រ និងចាក់ខ្សាច់បំពេញប្រវែង១៣៥ម៉ែត្រ ទទឹង៩០ម៉ែត្រ និងចាក់ខ្សាច់បំពេញ មានខឿន២២៥ម៉ែត្រ និងជណ្តើរចុះ៨កន្លែង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដោយចំណាយថវិកាប្រហែល៣ពាន់លានរៀល។

៣-គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ប្រវែង៦៨០ម៉ែត្រ ទទឹង១០ម៉ែត្រ និងវីហ្គ៊ា២៣កន្លែង នៅភូមិកែប សង្កាត់កែប ក្រុងកែប ដោយចំណាយថវិកាប្រហែល២ពាន់លានរៀល។
៤-គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ DBST ១ខ្សែប្រវែង៩០០ម៉ែត្រ ទទឹង១០ម៉ែត្រ (ចំណុច វត្តភ្នំព្រូស)និងដាក់លូចំនួន៥កន្លែង នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ដោយចំណាយថវិកា ប្រហែល១ពាន់លានរៀល។
៥-គម្រោងជួសជុលពង្រីកទទឹងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែប្រវែង២០៥៥ម៉ែត្រ ទទឹង១០ម៉ែត្រ និងដាក់លូមុខកាត់១ម៉ែត្រ ចំនួន៣កន្លែង ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំណាយថវិកាប្រហែល៣ពាន់លានរៀល។

៦-ជួសជុលផ្លួវបេតុងអាមេចំនួន១ខ្សែ ប្រវែង១២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ នៅភូមិកែវក្រសាំងសង្កាត់កែប ក្រុងកែប ដោយចំណាយថវិកាប្រហែល៣ពាន់លានរៀល។
៧-គម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង១០៦៥ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ចំណាយថវិកា ប្រហែល២ពាន់ លានរៀល។
៨-ជួសជុលផ្លូវចាក់បេតុងអាមេ ១ខ្សែ ប្រវែង១២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមក្រួសក្រហម ដាក់លូមុខកាត់ទទឹងផ្លូវ៣កន្លែង និងដាឡូ១កន្លែង ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណាយថវិកា ប្រហែល ៣ពាន់លានរៀល។

៩-គម្រោងសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ធ្វើអំពីថ្មភក់ នៅភូមិកែប សង្កាត់កែប ក្រុងកែប ចំណាយថវិកាប្រហែល៤រយលានរៀល។
១០-គម្រោងសាងសង់ឈាបនដ្ឋានបណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់២១,៥ម៉ែត្រ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ចំណាយថវិកាប្រហែល៨រយលានរៀល។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះគម្រោងដែលត្រូវអភិវឌ្ឍន៍បន្តនៅឆ្នាំ២០២២ ទាំង៩គម្រោង រួមមាន៖
១-គម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយចំណាយថវិកា ប្រហែល៣ពាន់លានរៀល។
២-គម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប ចំណាយថវិកាប្រហែល៣ពាន់លានរៀល។
៣-គម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង១២០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ចំណាយថវិកាប្រហែល២ពាន់លានរៀល។

៤-គម្រោងសាងសង់រូបសំណាកនាងមច្ឆានុប ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំណាយថវិកាប្រហែល២ពាន់លានរៀល។
៥-គម្រោងរៀបខឿនច្រាំងសមុទ្រ ប្រវែង២០០ម៉ែត្រ ជម្រៅ៩០ម៉ែត្រ នៅភូមិកែប សង្កាត់កែប ក្រុងកែប ចំណាយថវិកាប្រហែល៥ពាន់លានរៀល។
៦-គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែង១៣០០ម៉ែត្រ នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ចំណាយថវិកាប្រហែល៣ពាន់លានរៀល។
៧-គម្រោងជួសជុលផ្លូវចាក់កៅស៊ូ AC ប្រវែង២៥០០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ចំណាយថវិកាប្រហែល ៣ពាន់លានរៀល។

៨-គម្រោងសាងសង់បញ្ចប់សាលប្រជុំមុខសាលាខេត្ត ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដោយចំណាយថវិកាប្រហែល ២ពាន់លានរៀល។
៩-គម្រោងសាងសង់ក្លោងទ្វារព្រំប្រទល់ខេត្ត ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប និងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដោយចំណាយថវិកាប្រហែល ៤ពាន់លានរៀល៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?