ព័ត៌មានជាតិ
ចាប់ពីពេលនេះទៅ ថ្ងៃបុណ្យឈប់ប៉ះថ្ងៃអាទិត្យអី មិនលើកថ្ងៃទៀតទេ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីពេលនេះទៅនឹងមិនមានថ្ងៃឈប់បន្ទាប់ សម្រាប់ថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យទៀតទេ បន្ទាប់ពីរដ្ឋសភាបានអនុម័តតាមសំណើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១រដ្ឋសភា បានអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ »។

ថ្លែងក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ ចំពោះមុខរដ្ឋសភានាឱកាសនោះ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការមិនលើកថ្ងៃឈប់សម្រាប់ថ្ងៃឈប់ប៉ះចំថ្ងៃអាទិត្យនេះ គឺយោងតាមសំណើរបស់តំណាង និយោជកដែលឯកភាពគ្នាជាមួយតំណាងសហជីព ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបមានជាអាទិ៖ រោងចក្រផលិតបរិក្ខាអគ្គិសនី គ្រឿងអេឡិចត្រូនិច ការកែច្នៃម្ហូបអាហារ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាដើម។
លោករដ្ឋមន្ត្រីបានបន្តថា ការលុបការឈប់ថ្ងៃបន្ទាប់ សម្រាប់ថ្ងៃសម្រាកបុណ្យចំថ្ងៃអាទិត្យ ដែលដូចគ្នាទៅនឹងការមិនលើកពេលឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ គឺដើម្បីលើក កម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបន្តទៀតថា វិសោធនកម្មច្បាប់ស្តីពីការងារនាពេលនេះ នឹងផ្តល់នូវជំនឿទុកចិត្តដល់អ្នកវិនិយោគពីបរទេស ជំរុញរំហូរនៃការវិនិយោគវិស័យឯកជន ក៏ដូចជាលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍វិស័យការងារ ដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការងារ គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍវិស័យការងារដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីកចម្រើនការវិនិយោគនៃវិស័យឯកជន ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
ច្បាប់ស្តីពីការងារត្រូវបានធ្វើវិសោធនកម្មចំនួន២លើករួចមកហើយ ដែលក្នុងនោះនៅឆ្នាំ២០០៧ វិសោធនកម្មពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារពេលយប់ និងឆ្នាំ២០១៨ វិសោធនកម្មពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ។
តាមរយៈវិសោធនកម្មច្បាប់ស្តីពីការងារ និងការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជាបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជន និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


