ព័ត៌មានជាតិ
ផ្ទេរភារកិច្ចតែងតាំងប្រធាន អនុប្រធានថ្មី នៃមន្ទីរពេទ្យខេត្ត បន្ទាយមានជ័យ
នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានធ្វើពិធី ផ្ទេរភារកិច្ច តែងតាំងប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជាជប៉ុន មង្គលបូរី។ ពិធីនោះមានការចូលរួមលោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្ត រសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១។

យោងដីកាស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី ដែលអានដោយលោក វ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត បានឱ្យដឹងថា ត្រូវបានតែងតាំងលោក ទុ បារាំង ក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ពីអនុប្រធាន ឡើងជាប្រធាន មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងលោក គៀត ម៉េងហៀង ក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាអនុប្រធាន។
ចំណែកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានចាស់ដែលត្រូវដកហូតមុខតំណែង បានទៅបម្រើការងារជាមន្ត្រីធម្មតា នៅមន្ទីរសុខាភិបាលខេត្ត។

លោក ទុ បារាំង បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេឡើងឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវ។
ក្នុងនោះលោក លី សុវណ្ណរឹទ្ធ បានទទួលស្គាល់ស្នាដៃប្រធានចាស់ និងសង្ឃឹមថា លោកប្រធាន អនុប្រធានថ្មីនឹងសម្រេចបានស្នាដៃថ្មីនឹងកើនឡើងបន្ថែមទៀត។ លោកក៏ធ្វើការបានផ្តាំផ្ញើឱ្យមន្ត្រីថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យខេត្តទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចច្បាប់ និងការណែនាំរបស់ថ្នាក់លើ ហើយផ្តល់សេវាសុខាភិបាលល្អដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី នេះបានកើតឡើងក្រោយឧបទ្ទហេតុ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាមដើម្បីជួយវរៈសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យ ថាគ្មានឈាម។

ឧបទ្ទវហេតុបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានសរសេរបង្ហោះក្នុងគណនីហ្វេសបុកឯកជន និងផ្លូវការរបស់លោកមានខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី។ ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ។
លោកអភិបាលខេត្តបានរិះគន់ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ លើការផ្តល់សេវា ដែលនាំឲ្យមានការរិះគន់ជាប្រជាពលរដ្ឋ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


