ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរឡើងវិញ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យបន្ទាប់ពីបានផ្អាកនៅខេត្តសៀមរាមនិងខេត្តព្រះវិហារនៅក្នុងសប្តាហ៍នេះរួចមក។
ដោយសារជំងឺកូវីដ១៩ ក្រសួងពាណិជ្ជកម្មបានប្រកាសលើកពេលរៀបចំពិព័រណ៍ផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០ នៅខេត្តសៀមរាបចាប់ពីថ្ងៃទី២១ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២០និងនៅខេត្តព្រះវិហារចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០។
បើតាមសេចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលបានផ្សព្វផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឆ្នាំ២០២០នេះគឺជាឆ្នាំដែលពិភពលោកទាំងមូលមានការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចនិងសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាផងដែរ។
ក្រសួងពាណិជ្ជកម្មបានបន្តថា ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ១៩ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ នៅក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ»។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានីខេត្តទូទាំងប្រទេសនឹងរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ»។
ក្រសួងពាណិជ្ជកម្មនិងប្រមូលផលិតផលខ្មែរដែលមានគុណភាពខ្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងមានការវេចខ្ចប់បានល្អត្រឹមត្រូវអនុលោមតាមស្តង់ដារលទ្ធកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញនិងស្វែងរកដៃគូយកទៅលក់បន្ត។
ក្រសួងពាណិជ្ជកម្មបានបន្ថែមថា ក្នុងអំឡុងពេលពិធីនោះផងដែរក្រសួងនិងសហការជាមួយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ដោយអនុលោមតាមស្តង់ដារជាតិក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ក្រសួងពាណិជ្ជកម្មសូមអញ្ជើញលោកលោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះសូមប្រញាប់រួសរាន់ដាក់ពាក្យចូលរួមព្រោះចំនួនស្តង់មានកំណត់ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះកុំខកខានឡើយ»៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


