Connect with us

ព័ត៌មានជាតិ

កម្ពុជា​ហៀបនឹងសម្រេចគោល​ដៅ​ចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ១០ លាននាក់​ ខណៈល្បឿនចាក់កុមារ-យុវវ័យ​ក៏ច្រើន

បានផុស

នៅ

ចំនួនអ្នកចាក់វ៉ាក់សាំងនៅកម្ពុជា ក្នុងគោលដៅ ១០ លាននាក់សម្រេចបានជាង ៩៧ ភាគរយ (៩៧,៣៨%) គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ខណៈការចាក់ទៅលើកុមារ-យុវវ័យ ពីអាយុ១២ឆ្នាំ ទៅក្រោយអាយុ ១៨ ឆ្នាំ សម្រេចបាន ៨៦,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហាញថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ៧១.៥៤ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលចាប់ផ្តើមដំបូងទៅលើក្រុមអ្នកស្ថិតនៅជួរមុខ រួមទាំងថ្នាក់ដឹកនាំ ដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម