Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសមានពលរដ្ឋខ្មែរ ២នាក់ ស្លាប់ដោយសារកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលថៃបានប្រកាសនៅថ្ងៃអង្គារទី១៤ខែកញ្ញាថា ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១,៧៨៦ករណី ដែលជាចំនួនតិចបំផុតគិតចាប់តាំងពីថ្ងៃទី ២០ ខែកក្កដាមក និងមានអ្នកស្លាប់ចំនួន១៣៦នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

មានការឆ្លងសរុបចំនួន ១១,៥១៥ករណីនៅក្នុងប្រជាជនទូទៅ និង ២៧១ករណី ក្នុងចំណោមអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺកូវីដ-១៩ ចំនួន១៤,៧៣៨នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

អ្នកស្លាប់ថ្មីទាំង ១៣៦ នាក់គឺមានអាយុចន្លោះពី ១៤ ដល់ ៩៨ ឆ្នាំ ហើយរួមមានទាំងជនជាតិខ្មែរ ២ នាក់, មីយ៉ាន់ម៉ា ២ នាក់ នាក់និង កូរ៉េខាងត្បូងម្នាក់ផងដែរ។

គួរបញ្ជាក់ថា តួលេខថ្មីនេះ បានធ្វើឲ្យករណីឆ្លងសរុបរបស់ប្រទេសថៃ កើនដល់ ១,៤០៦,៥៤២ករណី និងស្លាប់សរុប ១៤,៦២១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ជនជាតិវៀតណាម ១៥នាក់ ប្រថុយជីវិត សំងំក្នុងរថយន្តក្លាស្សេ គេចប៉ុស្តិ៍ត្រួតពិនិត្យ កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម