ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា ចុះព្យាបាលជំងឺជូនពលរដ្ឋ នៅមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងវត្តចាន់ស៊ីដោយឥតគិតថ្លៃ
ប្រជាពលរដ្ឋ ២ ភូមិ គឺ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ដែលរងគ្រោះដោយសារយោធាថៃបាញ់ប្រហាររងរបួសធ្ងន់ ៣ នាក់ និងស្លាប់ម្នាក់ កាលពីវេលាម៉ោងប្រមាណជិត ៤ រសៀល ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ព្រមទាំងជនភៀសសឹកប្រហែល ៧០០ គ្រួសារ មកស្នាក់នៅក្នុងវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា សហការជាមួយក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនពួកគាត់នៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងវត្តចាន់ស៊ី ដោយឥតគិតថ្លៃ ចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ការពិនិត្យ និងព្យាបាលជំងឺទូទៅនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចំនួន ១៥ នាក់ និងខ្មែរ ៨ នាក់ ក្នុងនោះ វេជ្ជបណ្ឌិត ៥ នាក់ ដោយមិនយកកម្រៃនោះទេ។


លោកវេជ្ជបណ្ឌិត ម្នាក់ ចំណោម ៥ នាក់ បានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋរាប់រយគ្រួសាររងគ្រោះដោយសារយោធាថៃបាញ់ប្រហារ ហើយបានភៀសខ្លួនមកស្នាក់នៅក្នុងវត្តចាន់ស៊ីនេះ ភាគច្រើន គឺមនុស្សចាស់មានជំងឺជាប់ខ្លួន ទើប សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ឲ្យដឹកនាំក្រុមគ្រូពេទ្យ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ព្រោះគ្មានលទ្ធភាពព្យាបាលជំងឺនៅតាមគ្លីនិកឯកជន។


ប្រជាពលរដ្ឋភៀសខ្លួនដោយសារយោធាថៃបាញ់ប្រហារប្រហែល ៧០០ គ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តកាន់ស៊ីនេះ បានអរគុណដល់ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត មិនត្រឹមតែផ្ដល់ទីជម្រក ទឹក ភ្លើង ម្ហូបអាហារ ថវិកា សម្ភារៈផ្ទះបាយ មុង ភួយ ប៉ុណ្ណោះទេ ថែមទាំងដឹកនាំក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា ផ្ដល់ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពួកគាត់ទៀតផង។


ប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្ដែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត , រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកអូរជ្រៅ ដែលជួយសម្រួលដល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពដល់កន្លែងស្នាក់នៅពួកគាត់ដោយពុំមានការបង់ថ្លៃអ្វីទាំងអស់ទៀតផង៕
អត្ថបទ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


