Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យថ្នាក់ជាតិលើដី ១០ហិចតា នឹងលេចរូបនៅខេត្តកោះកុង

បានផុស

នៅ

មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩មួយ នឹងលេចរាងរូបឡើងនៅភូមិសាស្រ្តខេត្តកោះកុង នាដើមខែតុលា ឆ្នាំ២០២១ខាងមុខនេះ លើផ្ទៃដីសរុប១០ហិចតា។ សមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធបម្រើដល់វិស័យសុខាភិបាល ត្រូវបានរដ្ឋបាលខេត្តចាត់ទុកជាមោទនភាពមួយមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាន់តែប្រែមុខមាត់ថ្មីហើយខេត្តកោះកុង តាមរយៈទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះគម្រោងស្ថាបនាសាងសង់មន្ទីរពេទ្យកម្រិតថ្នាក់ជាតិមួយ សម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង បានឱ្យដឹងរសៀលនៅថ្ងៃទី២៥ ខែកញ្ញា នេះថា តាមការសម្រេចបង្កើតជាមន្ទីរពេទ្យលំដាប់ថ្នាក់ជាតិនេះ ធ្វើឡើងក្រោយប្រកាសផ្ទាល់របស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយអាចផ្តើមបើកការដ្ឋានស្ថាបនានៅដើមខែតុលា ឆ្នាំ២០២១ ខាងមុខ។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា អ្វីដែលជាប្រសាសន៍ណែនាំរបស់ លោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយដោះស្រាយផលប៉ះពាល់វិវាទក្នុងខេត្តកោះកុង គឺផ្ទៃដីទំហំ១០ហិចតា ដែលគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល។

មន្ទីរពេទ្យថ្នាក់ជាតិនេះ ប្រសូតឡើងស្របពេលដែលមានការដោះស្រាយសំណងទូទាត់ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់រវាងក្រុមហ៊ុនញូញៀន ស្ថិតនៅក្នុងតំបន់ប្លុកដីឡូតិលេខ១៨១ និង១៨២ ត្រង់ចំណុចថ្ម៣ដុំ ឃុំថ្មស និងឃុំតានូន ស្រុកបូទុមសាគរ។

រដ្ឋបាលខេត្ត បានចាត់ទុកថា មន្ទីរពេទ្យនេះជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន តាមរយៈការផ្តល់ជូនពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមិនធ្លាប់មានពីមុនមកក្នុងខេត្តភាគនិរតីនេះ។ ដោយឡែកដំណើរការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ មានជា៤ប្រភេទ ដោយនិតិវិធីប្រភេទទី១ ប្រជាពលរដ្ឋ២៤៧គ្រួសារ ក្នុង១គ្រួសារទទួលថវិកា ៩.០០០ ដុល្លារ សម្រាប់លំនដៅដ្ឋានលើផ្ទៃដីកន្លះហិចតា និង៣ហិចតាបង្កបង្កើន។

លោក សុខ សុទ្ធី លើកឡើងថា ប្រភេទទី២ ជាប្រជាពលរដ្ឋរស់នៅក្រៅមូលដ្ឋានចំនួន ២៥៥គ្រួសារ ដែលមានដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន ញូ ញៀន ពួកគាត់ទទួលបានជាដោះស្រាយគោលនយោបាយជាដី ២ហិចតា។

ប្រភេទទី៣ ពលរដ្ឋ ៨៣១គ្រួសារ ធ្លាប់បានដោះស្រាយម្តងហើយ តែរាជរដ្ឋាភិបាលក៏ផ្តល់ជូនការដោះស្រាយជាដី ១ហិចតាថែមទៀត និងប្រភេទទី៤ ពលរដ្ឋដែលបំបែកគ្រួសារថ្មីរយៈពេល១០ឆ្នាំកន្លងទៅនេះ ដោយសុំដីសម្បទានសង្គមកិច្ច នឹងត្រូវបានដោះស្រាយ ប៉ុន្តែរង់ចាំដោះស្រាយក្រុមអ្នកខាងលើអស់សិន។ បើសរុបជាទំហំផ្ទៃដីដោះស្រាយមានចំនួន ២.៥០០ ហិចតា ដែលបានកាត់ឆ្វៀតចេញពីតំបន់ការពារតាមរយៈអនុក្រឹត្យលេខ៣០របស់រាជរដ្ឋាភិបាល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​ជន់ឡើងខ្លាំង មន្ទីរសាធារណការ​ខេត្តសៀមរាប សម្រេច​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

មហាជនរិះគន់កប់មាត់ ក្រោយម្ដាយ Tangmo ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រកាស​ថា ជាទី​ក្រុង​អស់​មីន

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បញ្ហាចម្រូងចម្រាសរវាងស្ថាប​និក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម