ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ម្នាក់ ដឹកពលករ ១៥នាក់ តាមគោយន្ត លួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ
កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់គោយន្តកន្ត្រៃ ១គ្រឿង ដែលដឹកមនុស្សចំនួន ១៥នាក់។ ក្នុងនោះមានស្រ្តីចំនួន ៨នាក់ កុមារា ១នាក់ មានបំណងលួចឆ្លងដែនទៅរកកាងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់។
ក្នុងចំណោម ១៥នាក់នោះ មាន៖ មេខ្យល់ម្នាក់ ឈ្មោះឈុន ឆឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួនមេខ្យល់ បាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
មេខ្យល់ក្រោយពីកងកម្លាំងឃាត់ខ្លួន បានប្រគល់ទៅឲ្យស្នាក់ការសន្តិសុខ ៨៨៨ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកពលករទាំង ១៤នាក់ ត្រូវបានលោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួក ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា តាមការសួរមេខ្យល់ បានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករ តាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែន ទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយពលករម្នាក់យកតំលៃឈ្នួល ១.៣០០បាត។ ក្រោយឃាត់ខ្លួនហើយ សមត្ថកិច្ចបានបញ្ជូនខ្លួនមេខ្យល់រូបនេះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មេខ្យល់ខាងលើដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឺជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដាក់ទោសទៅតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


