ព័ត៌មានជាតិ
ម៉ូតូបោលបុក ប៉ូលិសចរាចរណ៍ ខណ្ឌទួលគោកម្នាក់ របួសធ្ងន់ធ្ងរ ខណៈកំពុងដាក់គោលដៅ ឆែកឆេរអាវុធជាតិផ្ទុះ
មន្ត្រីនគរបាលចរាចរណ៍ ខណ្ឌទួលគោកម្នាក់ ដែលគេហៅថា នាម ២៧ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ ត្រូវបុរសម្នាក់ជិះម៉ូតូលឿនដូចព្យុះមកបុក
យ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ចំណែកឯជនបង្កក៏រងរបួសផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨៖៥០ នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងបញ្ជាការពារខណ្ឌ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ នៅចំណុចទីតាំងកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ កម្លាំងរៀប នឹងបញ្ចប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះទៅហេីយ ដោយជនរងគ្រោះជនដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ (ព្រះនាម ២៧) បានរៀបចំប្រមូលសម្ភារៈទុក ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី Let’s ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកមន្ត្រីនគរបាលពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកជនបង្កក៏រងរបួស។

ភ្លាមនោះសមត្ថកិច្ចបាននាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ចំណែកជនបង្កត្រូវបានរថយន្តសង្គ្រោះបន្ទាន់សែនជ័យដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


អត្ថបទៈ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


