Connect with us

ព័ត៌មានជាតិ

ទឹកជន់លិច ផ្អាកចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវជាតិ​លេខ​៩២

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាស​ជូនដំណឹងដល់ប្រជាពលរដ្ឋ ជា​ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ បន្ទាប់ពី​ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាពិសេសកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថានភាពផ្លូវ មន្ទីរសាធារណការ និងដឹកជូនខេត្តព្រះវិហារ​ប្រកាស​ធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នចំពោះ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅ មួយ ស្រុកឆែប ដល់ ឃុំមរកត(បន្ទាយស្រមោច) ស្រុកជាំក្សាន្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំអោយមានការបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយរថយន្តធុនធំទាំងអស់ នឹង​អនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ស្ពាន ប្រើប្រាស់បានយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម