Connect with us

ព័ត៌មានជាតិ

ទាហានថៃចាប់ខ្លួន មនុស្ស ៥ នាក់ ពីបទរត់ពន្ធម៉ូតូ ខុសច្បាប់ចូលកម្ពុជា

បានផុស

នៅ

មុខសញ្ញាសុីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ចំនួន ៥ នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃចាប់ខ្លួន ខណ:ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏ប្រទះឃើញក្រុមជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាព ជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិរុំជៃ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ស្របពេលដែលរដ្ឋបាលខេត្ត ចេញបទបញ្ជាយ៉ាងតឹងរឹងលើបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

ជនទាំង ៥ នាក់ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ពួកគេបានសារភាពថាគឺឈ្មោះ ចែ ណាង ជួលឱ្យពួកគេជិះឆ្លងដែនទៅប្រគល់ឱ្យឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងគេទទួលបានប្រាក់កម្រៃ ៥០០ បាត។ 

សមត្ថកិច្ចថៃបានដកហូតម៉ូតូ ចំនួន ៦ គ្រឿង ម៉ាក Honda Scoopy ចំនួន ៣ គ្រឿង គ្មានស្លាកលេខ និងម៉ាក Honda ADV ចំនួន ៣ គ្រឿងដោយបច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម