Connect with us

ព័ត៌មានជាតិ

រកឃើញកម្មករ៣៧៥នាក់វិជ្ជមានកូវីដ ​

បានផុស

នៅ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២១ នេះ​ថា​ មាន​រោងចក្រ​ចំនួន​៤៣៤ បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ និងមានការ​ស្ម័គ្រចិត្ត​ពី​កម្មករ​ជិត៧ម៉ឺន​នាក់ ​បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​ស្រុកកំណើត​វិញ​ក្នុងឱកាស​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​សប្ដាហ៍​មុន​។ តាមរយៈ​លទ្ធផល​តេស្ត​ចាប់ពីថ្ងៃ​ទី៨ ដល់​ថ្ងៃទី១២​ ខែតុលា​ រកឃើញកម្មក​រ​និយោជិត​៣៧៥​នាក់​វិជ្ជមាន​វីរុស​កូ​វីដ-១៩​។​

លោក ហេង សួរ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​រកឃើញ​កម្មករ​និយោជិត៣៧៥ នាក់​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ ភាគី​ពាក់ព័ន្ធ​បានរៀបចំ​កន្លែង​ស្នាក់នៅ​ និង​ព្យាបាល​ពួកគេ​ទៅតាមស្ថានភាព​ជាក់ស្ដែង​ ខណៈ​ដែល​អ្នក​វិជ្ជមាន​ទាំង៣៧៥នាក់​នេះ​ មិនមាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​បញ្ជាក់ថា ​កម្មករនិយោជិត​៣៧៥​ដែល​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​នេះ ​ទាប​ជាង​១​ភាគរយ​ប៉ុណ្ណោះ ​និង​មិនបាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ធំ​ប៉ះពាល់​ដល់វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ទេ​បើ​ធៀប​កាល​ពីដើមឆ្នាំ​ ដែល​កម្ពុជា​ប្រឈម​នឹង​បិទ​ខ្ទប់​ប្រទេស​នោះ​។

​លោក ហេង សួរ បន្តថា​ ភាគរយ​ទាប​នេះ​បណ្ដាលមកពី​ល្បឿន​នៃ​ការចាក់វ៉ាក់សាំង​ជូន​កម្មករនិយោជិត​និង​ពលរដ្ឋ​ទូទៅ​ស្រោចស្រព​ស្ទើរតែ​បាន១០០ភាគរយ​ទៅហើយ​។ ហើយ​ម្យ៉ាងទៀត​ដោយសារ​កម្មករ​និយោជិត​ខ្លួនឯង​ចូលរួម​អនុវត្ត​បានល្អ ចំពោះ​វិធា​ការការពារ​និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ គឺ​៣​កុំ ៣ ការពារ ។​

សូម​ជម្រាបជូន​ថា ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានចេញ​សេចក្តីណែនាំ​មួយ​ដល់​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហគ្រាស នៅ​ទូទាំងប្រទេស​កម្ពុជា ​ក្រោយ​ពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២១ និង​ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធ​និង​ទប់ស្កាត់​ការរីក​រាលដាល​ទ្រង់​ទ្រា​ធំ​នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស ត្រៀម​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ ដល់​កម្មករនិយោជិត​របស់ខ្លួន ក្រោយពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ។​ ការធ្វើ​តេស្ត​រហ័ស​នេះ ​គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​ពី​ភាគី​និយោជក និង​កម្មករនិយោជិត ។​ ការធ្វើ​តេស្ត​នេះ​ទៀតសោត​ផ្ដោត​តែ​ទៅលើ​កម្មករនិយោជិត​ដែលមាន​រោគសញ្ញា ​និង​អា​ការៈសង្ស័យ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម