ព័ត៌មានជាតិ
ខេត្តរតនគិរីសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ជូនកុមារអាយុពី៦ឆ្នាំដល់១២ឆ្នាំ បាន៤៦%ហើយ
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបង្ហាញថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ ជូនកុមារដែលមានអាយុពី៦ឆ្នាំដល់១២ឆ្នាំ សម្រេចបាន៤៦%ហើយ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នេះបានចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅគ្រប់ស្រុក.ក្រុងទាំង៩ ទូទាំងខេត្តហើយរយៈពេល៣ថ្ងៃនេះ គឺសម្រេចបាន១៦,២៩៥នាក់ស្មើនឹង៤៦% នៃផែនការដែលត្រូវចាក់ប្រមាណជាង៣មុឺន៥ពាន់នាក់។

ជាក់ស្តែងគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ខេត្តរតនគិរីបានដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ ជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់ ១២ឆ្នាំប្រព្រឹត្តទៅប្រកបដោយភាពរលូនដែលសកម្មភាពនេះបានបង្ហាញច្បាស់ថា ខេត្តរតនគិរីបានបោះជំហានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនកុមារដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយ ជំងឺកូវីដ-១៩ចាំបាច់គឺ មិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ ដូច្នេះមានតែការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ ទើបអាចការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩បាន ព្រោះថាវ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមានគុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយ បានអត្រាមរណៈដោយការរាតត្បាតនៃកូវីដ ដូច្នេះមានតែការបង្ការជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ និង ចាក់វ៉ាក់សាំងទើបយើងកាត់ផ្តាច់បានទាំងស្រុងពីការរាតត្បាតជំងឺដ៏កាចសាហាវនេះនឹងឈានទៅបើកសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សរុបចំនួន១៤៩,២៤៧នាក់ ស្មើនឹង១២២% និងដូសទី២ចំនួន១៤១,៥២៩នាក់ ស្មើនឹង៩៥%។
អាយុពី១២ឆ្នាំដល់១៨ឆ្នាំបានចាក់ដូសទី១ ចំនួន៣៥,៤២៤នាក់ស្មើនឹង១០៣.០១% ចាក់ដូសទី២បានចំនួន២៩,៥៥២នាក់ ស្មើនឹង៨៣%។
អាយុចាប់ពី៦ឆ្នាំដល់១២ចាក់ដូសទី១ បានចំនួន៣៥,០៥៣នាក់ស្មើនឹង១១២.៤% និងដូសទី២បាន៤៦%(គិតត្រឹមថ្ងៃទី១៣តុលាឆ្នាំ២០២១)។
សរុបប្រជាពលរដ្ឋក្នុងខេត្តចាប់ពីអាយុ០៦ឡើង ដែលទទួលបានការវ៉ាក់សាំងដូសទី១ ចំនួន២១៩,៧២៤នាក់ ស្មើនឹង១១៦.៩% និងដូសទី២ បានចំនួន១៨៧,៣៧៦នាក់ ស្មើនឹង៨៥.៣%៕
អត្ថបទ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


