Connect with us

ព័ត៌មានជាតិ

រយៈពេល៩ខែ ក្រសួងបានឃាត់យានយន្តដឹកលើសទម្ងន់ជិត ៦០ ម៉ឺនគ្រឿង

បានផុស

នៅ

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់យានយន្តលើសទម្ងន់កម្រិតកំណត់ជិត ៦០ ម៉ឺនគ្រឿង ក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះចំនួនជាង ៥៧ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យចំនួនជាង ២.២០០ គ្រឿង រួមទាំងយានយន្តដែលឃាត់ទុកជាង ២០០ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត នៅថ្ងៃទី១៤ ខែតុលានេះ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា យានយន្តត្រួតពិនិត្យសរុបចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះមានយានយន្តដឹកថ្ម ដឹកខ្សាច់ ដឹកដី និងទំនិញផ្សេងៗទៀត។

លោកបានបន្តថា ក្នុងចំណោមយានយន្តទាំងនោះមាន យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១,៥៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៥៧៥.៨៥៦ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២.២៤៧ គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩ គ្រឿង។ 

ថ្មីៗនេះ ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យានយន្តចំនួន ២២៩ គ្រឿង ដែលបានពិន័យ និងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។ 

លោក សេង ឈួន បានបន្តទៀតថា ជាទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។

ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។

យោងតាមមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ម៉ឺនរៀល។ ក្នុងករណីរកឃើញ ផ្ទុកទម្ងន់មិនលើស ៥ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។

 ផ្ទុកទម្ងន់លើសពី ៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន១ខែ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។ ផ្ទុកទម្ងន់លើសពី ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៣០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៧ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម