ព័ត៌មានជាតិ
ពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព
រតនគិរី ៖ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយគ្រឿងឧបភោគ បរិភោគពីអាជ្ញាធរខេត្ត។

លោក គិត ទ្រី បន្តថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទន្លេស្រែពកហក់ឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែតុលានេះ បានជន់លិច បណ្តាលឲ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៦៨៤គ្រួសារ ស្មើនឹង៦,៨៨៤នាក់ ដែលរស់នៅឃុំចំនួន៣ គឺឃុំសេដា ឃុំជ័យឧត្តម និងឃុំកាឡែង សរុបទាំងអស់ស្មើនឹង១៣ភូមិ ដែលក្នុងនោះរងផលប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋសរុបចំនួន ១,៨៤៤ហិកតា និងផ្ទៃដីចំការសរុបចំនួន ៥១៨ហិកតា។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីទឹកទន្លេឡើងដល់កម្ពស់ប្រកាសអាសន្ន ចាប់ផ្ដើមមានការលិចលង់ផ្ទះប្រជាពលរដ្ឋភ្លាម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានឆ្លើយតបភ្លាមៗ ដោយបានចាត់កម្លាំងទៅចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋដែលទឹកលិចផ្ទះរបស់ពួកគាត់មកទីទួលមានសុវត្ថិភាពឲ្យបានទាន់ពេលវេលា គិតមកដល់រសៀលថ្ងៃទី១៩នេះ គឺមានប្រមាណជាង១០០គ្រួសារ។

លោកបានបន្ថែមថា អាជ្ញាធរស្រុកបានបន្ដជូនព័ត៌មានឲ្យប្រជាពលរដ្ឋរស់នៅភូមិ ដែលនៅជាប់មាត់ទន្លេ ដើម្បីឲ្យពួកគាត់បានត្រៀមទុកជាមុននូវហេតុការណ៍ដែលអាចកើតមានឡើងនាពេលទឹកឡើង ពោលគឺបានត្រៀមទូក អូប័រ និងពោងសម្រាប់ជម្លៀសប្រជាពលរដ្ឋ ហើយបានចាត់មន្ដ្រីតាមដានទឹកទន្លេជាប្រចាំ និងបានត្រៀមសេចក្ដីជូនដំណឹងផ្សេងៗពាក់ព័ន្ធទឹកជំនន់ផងដែរ។

ក្នុងឱកាសនេះផងដែរ លោក ក៏បាននាំយកអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី ប្រគល់ជូនដល់អាជ្ញាធរស្រុក រួមមាន ៖ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និងតង់ សម្រាប់បែងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងអំឡុងពេលដែលពួកគាត់ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាពនេះ៕
ដោយ ៖ វុទ្ធឦសាន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


