Connect with us

ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនក្រុមចោរលួចនៅស្រុកកៀនស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្រុម​ចោរលួច​នៅ​ស្រុក​កៀនស្វាយ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ “​អំពើរ​លួច ” តាម​មាត្រា​៣៥៣ , ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០០និង​៣០​នាទី ចំណុចកើតហេតុ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ជនរងគ្រោះ​ឈ្មោះ​ ប៉ុល សាឡ​ន ហៅ​ញា​ញ់ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ចំនួន​០៤​នាក់ ទី​១​ឈ្មោះ​ តេង វណ្ណឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ទី​២​ឈ្មោះ រ៉េត ដា​រ៉ុង ហៅ​មិ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ធ្លាប់​ជាប់ពន្ធនាគារ​១​លើក ទី​៣​ឈ្មោះ​ភុ​ន ផាន់​ណ​យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​-​ធ្លាប់​ជាប់ពន្ធនាគារ​២​លើក​) និង​ទី​៤​ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​) ។

នគរបាល​ស្រុក​កៀនស្វាយ បានអោយដឹងថា ខណៈ​ពេល​ជនរងគ្រោះ​កំពង់​សម្រាកនៅក្នុង​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ចំនួន​០៣​នាក់ ទី​១​ឈ្មោះ ​តេង វណ្ណឌី ភេទ​ប្រុស ទី​២​ឈ្មោះ ភុ​ន ផាន់​ណ​យ ភេទ​ប្រុស ទី​៣​ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស បានធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​លួច​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ​លួ​យ​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​OPPO​ពណ៌​ខ្មៅ នឹង​អាយ​ផេ​ក​មួយគ្រឿង​ស៊េរី​A៨២២ របស់​ជនរង​គ្រោះ ក្រោយពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​

លុះដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨ នឹង​៣០​នាទី​ព្រឹក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កំលាំង​ប៉ុស្តិ៍​សហ​ការណ៍​ជាមួយ​កំលាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​។ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​។

លុះដល់​វេលា​ម៉ោង​១៧ នឹង​៤០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ទើប​កំលាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ខាងលើ​យកមក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយពី​សួរនាំ​នៅ​ចំពោះមុខ​សម​ត្ត​កិច្ច​ជនសង្ស័យ​ឈ្មោះ​តេង វណ្ណឌី ភេទ​ប្រុស​បាន​សារភាពថា​៖​ខ្លួន​រួមជាមួយ ឈ្មោះ​ខន ចាន់ថន ភេទ​ប្រុស នឹង ឈ្មោះ​ភុ​ន ផាន់​ណ​យ ភេទ​ប្រុស ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ នឹង​អាយ​ផេ​ក​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។

លុះដល់​ម៉ោង​០៨ នឹង​០០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ​បាន​យក​អាយ​ផេ​ក​០១​គ្រឿង​ពណ៍​ទឹកប្រាក់​មក​លក់​អោយឈ្មោះ​រ៉េត ដា​រ៉ុង ហៅ​មិ​ក ភេទ​ប្រុស ក្នុង​តំលៃ​៦.០០០០៛(​ប្រាំមួយ​មឺ​ន​រៀល​)​។​ចំណែក​ឈ្មោះ​រ៉េត ដា​រ៉ុង ភេទ​ប្រុស បាន​ឆ្លើយ​សារភាព​ថាះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ទទួលផល​ចោរកម្ម ទិញ​អាយ​ផេ​ត​ពី​ឈ្មោះ​ទាំងបី​នាក់​ខាងលើ​ពិតប្រាកដ​មែន​។ ហើយ​ហ្នឹង​បាន​ឆ្លើយ​សារភាព​ទៀតថាៈ​ចំពោះ​សម្ភារៈ​ដាវ​កៃ​ឆ្នៃ កាំបិត កណ្ដៀវ នឹង​កាំភ្លើង​ស្នប់​ជា​របស់ខ្លួន​ពិតប្រាកដ​មែន៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម