សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមលួចយ៉ាងសកម្ម៩នាក់ និងម៉ូតូជាច្រើនគ្រឿងក្នុងក្រុងសៀមរាប
កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៩នាក់ និងម៉ូតូជាច្រើនគ្រឿងដែលជាប់ពាក់ព័ន្ធនឹងករណីលួច។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ កម្លាំងនគរបាលខេត្តសៀមរាបបានសហការគ្នាធ្វើប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវករណីអំពើលួច (លួចម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុង ខេត្តសៀមរាប និងឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៩នាក់។

លោកបន្តថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនបានប្រព្រឹត្តអំពើ (លួចម៉ូតូ )ក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង ក្នុងពេលធ្វើសកម្មភាពលួចម៉ូតូបានបក្ខពួកខ្លួនបានយកទៅលក់បន្តនៅខេត្តកំពង់ធំ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៥០នាទី កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។

លោកបន្ថែមថា វត្ថុតាងដកហូតសរុបក្នុងកិច្ចប្រតិបត្តិការណ៍បានម៉ូតូចំនួន០៧គ្រឿង (ស្រាវជ្រាវឃើញម្ចាស់ចំនួន០៥គ្រឿង) ដែលជាម៉ូតូជនសង្ស័យលួចបាន និងទូរស័ព្ទដៃចំនួន០២គ្រឿង ។
ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានកំលាំងសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការដើម្បីបន្តនីតិវិធីនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


