ព័ត៌មានជាតិ
មន្ត្រី ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះដកហូតអ្នកលក់ទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទបានចំនួនសរុបចំនួន ១៤,៣៦៣ គីឡូក្រាម
បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១នេះ មន្ត្រី ក.ប.ប. បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះដកហូតអ្នកលក់ទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទ និងច្បាប់ហាមឃាត់ បានចំនួនសរុបចំនួន ១៤,៣៦៣ គីឡូក្រាម នៅតាមផ្ទះតៀម នៅតាមផ្សារ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ និងនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលនៅជាប់ ព្រំប្រទល់គ្នា។
មន្ត្រី ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងនោះមន្ត្រីទាំង២បានណែនាំ ហើយព្រមានអាជីវករអ្នកលក់ដូរទាំងឡាយ ត្រូវតែប្រយ័ត្នខ្ពស់ ចំពោះអាជីវកម្មរបស់ខ្លួន ហើយអ្នកលក់ដូរ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ លក់ឱ្យទៅអ្នកប្រើប្រាស់ នឹងត្រូវប្រឈមមុខនឹងច្បាប់។
បើបងប្អូនអាជីវករ នៅបន្តលក់ទំនិញ ខូចគុណភាព និង ហួសកាលបរិច្ឆេទ ឬទំនិញហាមឃាត់ ទៅឲ្យអ្នកប្រើប្រាស់ មិនត្រឹមតែ ខូចម៉ូយ ឬ អតិថិជន បាត់បង់ជំនឿ និងលែងទិញប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើនោះ ត្រូវសមត្ថកិច្ចរឹបអូស យកទៅ កម្ទេចចោល ផាកពិន័យអន្តរកាល និងប្រឈមមុខនឹងផ្លូវច្បាប់ ថែមទៀត។
មន្ត្រី ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅព្រឹកថ្ងៃទី ២២នេះបានចុះដកហូត ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅតាមផ្ទះតៀម និងនៅតាមផ្សាររួមមាន-ទឹកក្រូច Fanta ចំនួន ៥ដប ស្មើនឹង ៦,២៥ លីត្រ -ប័រ Blue Band ចំនួន ១៦ កំប៉ុង ស្មេីនឹង ២,៤ គីឡូក្រាម -ទឹកស៊ីអ៊ីវ ផ្កាឈូក ចំនួន ៦ ដប ស្មើនឹង ៣ លីត្រ -ម្សៅស៊ុប Knore ចំនួន ១០៩ កញ្ចប់ ស្មើនឹង ០,៤៣៦ គីឡូក្រាម -ភេសជ្ជៈ Samurai ចំនួន ១ដប ស្មើនឹង ០,៤៨ លីត្រ -ទឹកក្រូច Fanta ដប តូច ចំនួន ០១ ស្មើនឹង ០.៣៥លីត្រ -នំប័រ Jack Jill ចំនួន ៩៤ កញ្ចប់ ស្មេីនឹង ១,៤៤៧ គីឡូក្រាម។ សរុបចំនួន ១៤,៣៦៣ គីឡូក្រាម។
ក្នុងសកម្មភាពចុះដកហូតទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ ឬទំនិញហាមឃាត់នេះដែរ មន្ត្រីជំនាញ ក៏បានចុះពន្យល់ណែនាំដល់អាជីវករ ឱ្យបញ្ឈប់ការលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទៅដល់អ្នកប្រើប្រាស់ ជៀសវាង ការប្រឈមមុខនឹងច្បាប់ផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង