ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ឡើងរស់នៅលើកគោក ទទួលបានដីសម្បទានពីរដ្ឋ
កំពង់ឆ្នាំង ៖ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ឃុំឆ្នុកទ្រូមានភូមិចំនួន៣ ដែលមានប្រជាពលរដ្ឋសរុបជាង 1 ពាន់គ្រួសាររស់នៅលើផ្ទះបណ្ដែតទឹកក្នុងទន្លេនោះ គិតមកដល់ពេលនេះគឺពួកគាត់បានបន្លាស់ទីផ្ទះទឹកឡើងមករស់នៅលើគោកតាមផែនការអស់ហើយ នៅសល់តែបែរចិញ្ចឹមត្រីចំនួន 30 បែរតែប៉ុណ្ណោះ។

ដោយឡែមកផ្ទះបណ្តែតទឹកចំនួន៧ ខ្នងផ្ទះទៀតដែលមិនទាន់បន្លាស់ទីកទៅដល់គោលដៅនោះ គឺអាជ្ញាធរបានសម្រេចឲ្យពួកគាត់ស្នាក់នៅក្នុងប្រឡាយទឹកតាមផ្លូវក្នុងឃុំបណ្ដោះអាសន្ន ដោយនៅពេលទឹកទន្លេឡើងខ្ពស់ទើបពួកគាត់អាចចល័តបន្លាស់ទីផ្ទះទឹកពួកគាត់ទៅដល់គោលដៅនៅលើគោបាន។

ចំណែកប្រជាពលរដ្ឋដែលបន្លាស់ទីផ្ទះទឹកមករស់នៅលើគោកទាំងអស់គឺសុទ្ធតែទទួលបានដីសម្បទានពីរដ្ឋក្នុងមួយគ្រួសារទទួលបានទំហំ 15 ម៉ែត្រគុណនិង 50 សំរាប់សាងសង់លំនៅឋានរស់នៅបានសមរម្យ។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ឲ្យដឹងថាការបន្លាស់ផ្ទះទឹកពីក្នុងទន្លេឲ្យឡើងមករស់នៅលើគោកនេះ គឺជាផែនការរបស់អាជ្ញាធរខេត្តដែលមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាបរិស្ថានទឹកទន្លេអោយស្អាតល្អដើម្បីមនុស្សទូទៅ។

ទន្ទឹមនោះដែរប្រជាពលរដ្ឋដែលបន្លាស់ទីមករស់នៅរឿងគោក នឹងទទួលបាននូវដីកម្មសិទ្ធិអ្នកសម្រាប់ចែកអោយកូនចៅផងដែរ វាខុសពីការរស់នៅក្នុងទឹកពុំមានអាជ្ញាធរណាចេញប័ណ្ណកម្មសិទ្ធិឲ្យនៅក្នុងទឹកនោះឡើយ។

គួរបញ្ជាក់ផងដែរថា ផែនការបន្លាស់ទីផ្ទះទឹករបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអនុវត្តជាងបួនឆ្នាំហើយទើបទទួលបានជោគជ័យខាងលើនេះ។ ជាមួយគ្នានេះដែរនៅពេលប្រជាពលរដ្ឋឡើងមកនៅលើគោកអាជ្ញាធរក៏បានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតជូនប្រជាពលរដ្ឋដូចជាសាលារៀន អណ្ដូងទឹក អគ្គីសនីជាដើមដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រើប្រាស់បានសមរម្យប្រកបដោយផាសុខភាព៕
ដោយ ៖ ឈៀង ថារិទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


