ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ឈប់តម្រូវឱ្យក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខធ្វើចត្តាឡីស័កទៀតហើយ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានឱ្យដឹងថា ចាប់ពីពេលនេះទៅ ក្រសួងលែងតម្រូវឱ្យក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ធ្វើចត្តាឡីស័កដូចមុនទៀតហើយលើកលែងតែគ្រូពេទ្យនោះ មានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ និងមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែតុលានេះ លោករដ្ឋមន្ត្រីបានបន្តថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២ គឺ៖ (១) ការធ្វើចត្តាឡីស័ករបស់អ្នក ជំងឺកូវីដ-១៩ ដែលបានជាសះស្បើយត្រូវបានលុបចោល និង (២) អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាដូរមុខដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ មានកម្រិតខ្ពស់ដែលនាំឱ្យមានភាពស៊ាំ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃជំងឺកូវីដ-១៩គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូរី-១៩សូមធ្វើបច្ចុប្បន្នភាពធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ជំងឺកូវីដ ១៩ ដូចខាងក្រោម៖
១. លើកលែងការធ្វើបត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមល់សេវាជូរមុខដែលបានអនុវត្តតាមវិធានការ សុខាភិបាលខ្ទាប់ខ្លួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩.អវិជ្ជមាន PCR (-)ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ហើយក្រុមគ្រូពេទ្យ និង ក្រុមផ្តល់សេវាជូរមុខទាំងនេះត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៤ថ្ងៃ មុននឹងវិលចូលបម្រើការងារនៅអង្គភាពដើមវិញ។
២. លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់ សេវាជួរមុខ ប៉ុន្តែមានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានាដល់អ្នកជំងឺកូដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លីហើយបានប្រើប្រាស់ សម្ភារៈ និងឧបករណ៍ការពារខ្លួន កម្រិត៣ បានត្រឹមត្រូវ។
៣.ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាលត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃដែលបានប៉ះពាល់ជាមួយអ្នកជំងឺនៅផ្ទះឬនៅតាមទីតាំងដែលបានកំណត់ទុក៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត