ព័ត៌មានជាតិ
ព្រះសង្ឃមួយអង្គគង់នៅវត្តសាមគ្គីរង្សី ធ្វើអត្តឃាតចង ក ក្នុងកុដិ ដោយមិនដឹងមូលហេតុ
ព្រះសង្ឃព្រះជន្ម២១ព្រះវស្សាដែលគង់ចាំព្រះវស្សាក្នុងវត្តសាមគ្គីរង្សីបានសម្រេចធ្វើអត្តឃាតចង ក សម្លាប់ខ្លួនដោយពុំដឹងមូលហេតុ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែតុលានេះ មានករណីអត្តឃាតមួយកើតឡើងដែលជនរងគ្រោះជាព្រះសង្ឃក្នុងព្រះជន្ម២១វស្សា ព្រះនាម សួន ស៊ីនិច ដែលបច្ចុប្បន្នកំពុងគង់នៅក្នុងវត្តសាមគ្គីរង្សី មានទីតាំងក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានយកស្បង់រមូរដូចជាខ្សែរួចចងកនៅជាប់ជើងកង្ហារពិដានកុដិបណ្តាលឲ្យសុគុត។

នគរបាលបានធ្វើកោសល្យវិច័យឃើញថា ព្រះសង្ឃរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកប្រាកដមែន។ ព្រះសង្ឃដែលធ្វើអត្តឃាតមានស្រុកកំណើតក្នុងភូមិជុំនិច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
សពត្រូវបានប្រគល់ជូនលោកយាយ សេង ផល ដែលត្រូវជាជីដូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ រឿងហេតុខាងលើពុំមានញាតិមិត្ត និងក្រុមគ្រួសារបញ្ជាក់ពីមូលហេតុដែលឈានទៅដល់ការធ្វើអត្តឃាតនេះឡើយ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


